រំភើបជំនួស! សាយ ទទួលពានរង្វាន់មួយនេះ ក្រោយពេលចំណាយកម្លាំង ញើសឈាម និងទឹកចិត្តដើម្បីកុមារកម្ពុជា

//s9.kh1.co/54/5461552f53e9e503ee47da2cf7e5dbe916ff0960.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មានពេលខ្លះ លះបង់សម្រាប់អ្នកដទៃជាការមួយដែលល្អប្រពៃបំផុត ព្រោះថាជីវិតដែលរស់នៅលើភពផែនដីជាជីវិតដែលគ្មានភាពទៀងទាត់ឡើយ

ភ្នំពេញ; លោក អួន បឋមលោកសាយ ដែលប្រិយមិត្តបានស្គាល់តាមរយ:បទ ងប់ងល់ និងកាលពីពេលថ្មីៗនេះ លោកបានបញ្ចប់មហាបេសកកម្មរបស់លោក ដើម្បីគៀរគរ ស្វែងរកថវិកា ក៏ដូចជាការឧបត្ថម្ភជូនដល់កុមារកម្ពុជា តាមរយ:យុទ្ធានាការ រត់ជាមួយសាយ (@ Run With Sai) កាលពីពេលកន្លងទៅនេះ ដែលបានសាងជាចំណាប់អារម្មណ៍ និងការគាំទ្រឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋាន ចំពោះយុទ្ធានាការនេះផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកសាយ
លោកសាយ

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីបានបញ្ចប់កម្មវិធីរត់ជាមួយសាយ លោកត្រូវបានស្ថាប័ន សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព ហៅកាត់ថា​( IAYPA) បានជ្រើសតាំងជាយុវជនគំរូ ប្រចាំឆ្នាំ២០២០ របស់ស្ថាប័ននេះផ្ទាល់តែម្តង។ ហើយតាមរយ:អារម្ភកថា នៃការបង្ហាញពីគំរូយុវជនដែលជាការចេញផ្សាយរបស់សមាគមនេះផ្ទាល់តែម្តងក៏បាន សរសេរដោយសង្ឃឹមថា យុវជន និងបន្តចូលរួមនៅក្នុងសកម្មភាព លះបង់ដើម្បីផលប្រយោជន៍រួមដូចដែល សាយ ដែលជាយុវជនគំរូកំពុងតែធ្វើនេះផងដែរ។

លោកសាយ
លោកសាយ

គួររំលឹកឡើងវិញផងដែរថា កម្មវិធីរត់ជាមួយសាយ បានធ្វើដំណើរជុំវិញព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការឆ្លងកាត់ខេត្តក្រុង ចំនួន ២១ លើចំងាយផ្លូវប្រមាណជាង ២៤០៨ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលអស់៩៧ថ្ងៃ និងប្រមូលបានថវិកាជិត២ពាន់លានរៀល៕

លោកសាយ
លោកសាយ

ខាងក្រោមនេះ ជារូបភាពនៃការប្រគល់ពានរង្វាន់យុវជនគំរូឆ្នើមជូនដល់លោកសាយ ពីសំណាក់ស្ថាប័ន​( IAYPA):

ពានរង្វាន់យុវជនឆ្នើម
ពានរង្វាន់យុវជនឆ្នើម
លោកសាយ
លោកសាយ
លោកសាយ និងអ្នករត់រួមដំណើរ
លោកសាយ និងអ្នករត់រួមដំណើរ
លោកសាយ និងអ្នករត់រួមដំណើរ
លោកសាយ និងអ្នករត់រួមដំណើរ
លោកសាយ
លោកសាយ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T