តារារ៉េបកូរ៉េម្នាក់នេះ ត្រូវប្រកាសឲ្យជាប់ទោស១០ខែ ដោយសារប្រើប្រាស់គ្រឿងញៀន

//s9.kh1.co/30/30fcd3fc66126e60c5a7554c8df392237c8db157.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២៥ ៨ព្រឹក · ១៣ ម៉ោងមុន

Sik-K បានចូលខ្លួនមកសារភាពនៅស្ថានីយ៍ប៉ូលិសថាខ្លួនបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន

កម្សាន្ត៖ តារាចម្រៀងរ៉េបកូរ៉េ Sik-K ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ខែ ជាមួយនឹងការបញ្ឈប់ការងារនិងផ្អាកសកម្មភាពទាំងអស់ចំនួន២ឆ្នាំ បន្ទាប់ពីស្ម័គ្រចិត្តប្រើប្រាស់សារធាតុញៀនដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K

ការកាត់ទោសនេះបានសម្រេចនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ដោយតុលាការក្រុងសេអ៊ូលភាគខាងលិច។ Sik-K បានប្រើប្រាស់កញ្ឆា , កេតាមីន, និង MDMA ដោយក្រៅពីជាប់ពន្ធនាគារហើយ តារារ៉េបរូបនេះក៏ត្រូវស្ថិតក្រោមការឃ្លាំមើលនិងត្រូវចូលរៀនវគ្គអប់រំកែប្រែនិងស្ដារកាយសម្បទាឡើងវិញចំនួន៤០ម៉ោង ដោយយោងតាមតុលាការនោះ តារារ៉េបរូបនេះបានប្រើប្រាស់សារធាតុញៀនទាំងនេះ ចន្លោះពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី៩ខែតុលាឆ្នាំ២០២៣។

តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K

Sik-K បានចូលខ្លួនមកសារភាពនៅស្ថានីយ៍ប៉ូលិសថាខ្លួនបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ដែលពីដំបូងគេត្រូវប្រកាសឲ្យជាប់ទោស ដល់ទៅ ៣ឆ្នាំនិង៦ខែ ប៉ុន្តែចៅក្រមបានសម្រេចបន្ថយទោសគេមកត្រឹម១០ខែវិញ៕

តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K
តារាចម្រៀងរ៉េបកូរ៉េ Sik-K

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T