កម្សាន្ត៖ បើទោះបីជា ជិត ៣ទស្សវត្សមកហើយ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ តារាសម្ដែងស្រី Song Hye Kyo រូបនាង នៅតែជាសម្រស់យ៉ាងរឹងមាំ នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ និងមានឈ្មោះល្បីក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ ប្រធានបទ ពីសម្រស់របស់ Song Hye Kyo តាមរយៈកាមេរ៉ាឌីជីថល បានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។ ខណៈដែល រូបភាពទាំងនោះ ត្រូវបានថតដោយកាមេរ៉ាឌីជីថលក្នុងទសវត្សរ៍ឆ្នាំ ២០០០។

តាមរយៈរូបថតដែលមិនបានកាត់តនោះ សម្រស់របស់តារាស្រីរូបនេះ នៅតែភ្លឺចែងចាំង ថែមទាំងបង្អួតសម្រស់ធម្មជាតិ ឥតខ្ចោះ របស់នាង។ Song Hye Kyo ថែមទាំងមិនស្ទាក់ស្ទើរ ក្នុងការបង្អួតស្បែកដ៏ល្អ និងទម្រង់មុខដ៏ស្រស់ស្អាតរបស់នាង ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតលាន់មាត់សរសើរយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖





















