កម្សាន្ត៖ Knox វ័យ ១៦ ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសពៅរបស់ តារាសម្ដែងស្រី Angelina Jolie បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាង និងកម្ពស់កើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងការបង្ហាញខ្លួនចុងក្រោយ នៅថ្ងៃទី ១ ខែឧសភា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Knox ត្រូវបានគេឃើញ ដើរជាមួយម្តាយរបស់ខ្លួន ទៅផ្សារទំនើបនៅជិតផ្ទះរបស់ពួកគេ នៅ Los Angeles ។ នៅក្នុងរូបថត ដែលបង្ហោះដោយ Mailonline កូនប្រុសវ័យជំទង់របស់ Angelina Jolie រូបនេះ បានកើនឡើងកម្ពស់ខ្ពស់ជាងម្តាយហើយ និងបានតុបតែងខ្លួន ដោយពាក់អាវយឺត ខោពណ៌កាគី និងស្បែកជើងប៉ាតា ព្រមទាំងបានបង្ហាញរាងស្អាត និងមានសុខភាពល្អ។

ទន្ទឹមនឹងនោះ Angelina Jolie ក៏បានតុបតែង ពាក់រ៉ូបពណ៌ខ្មៅ និងស្បែកជើងរាបស្មើ មើលទៅគួរឲ្យស្រលាញ់ ពេលនៅក្បែរកូនប្រុសរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








