ស្ងាត់ៗ តន់ ចន្ទសីម៉ា ដាក់មួយបទទៀតហើយ «Countdown សប្បាយឲ្យកប់ហ្គែ» ពីរោះណាស់​ (មានវីដេអូ)

//s9.kh1.co/56/568623ea09f136df06a1cc394561b8a80823ddb4.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ តន់ ចន្ទសីម៉ា ដាក់មួយបទទៀតហើយ “Countdown សប្បាយឲ្យកប់ហ្គែ” ពីរោះណាស់

ភ្នំពេញ៖ មិត្តអ្នកគាំទ្រក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា តន់ ចន្ទសីម៉ា នោះ ហើយក៏ធ្លាប់ជា អតីតបេក្ខនារី ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ពេលនោះដែរកញ្ញា តន់ចន្ទ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា

បើទោះបីជា អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ កញ្ញា តន់ចន្ទ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីបានចូលខ្លួនក្លាយជាតារាចំរៀងគ្រប់ពេជ្រ នៅក្នុងផលិតកម្ម Galaxy Navatra ដែលបានចេញបទចំរៀងជាច្រើនហូរហែរ ដែលផ្ទុះការគាំទ្រយ៉ាងចាស់ដៃរពីសំណាកអ្នកស្ដាប់នឹងមិត្តយុវវ័យ។បទភាគច្រើន របស់តារារាងតូចត្រឡឹងរូបនេះ កំពុងតែផ្ទុះល្បី និងមានការគាំទ្រខ្លាំង ស្ទើរតែមិនគួរឲ្យជឿ និងនឹកស្មានដល់ នេះក៏ព្រោះតែកញ្ញា មានសម្លេងធ្ងន់ ក្រអួនក្រអៅ សម្លេងមានទឹកដម ស្តាប់ច្រើនដងយ៉ាងណាក៏ នៅតែពីរោះរណ្តំចិត្តមិត្តអ្នកស្ដាប់ដដែល។

តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា

មិនទាន់អស់ទេ ងាកមកមើលព្រឹកនេះវិញ ដែលត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត សីម៉ា មានមួយបទចំរៀង មួយបទទៀតហើយ ក្រោមចំណងជើងថា “Countdown សប្បាយឲ្យកប់ហ្គែ” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង ដោយ Tempo tris។

មួយបទនេះពិតជាប្លែកអារម្មណ៍មែនទែន ស្តាប់ហើយ មានអារម្មណ៍ស្រស់ស្រាយ តំាងព្រឹកតែម្តង ដល់ថ្នាក់ហ្វេនៗ សរសើរ សីម៉ា ចំៗថា ៖ សីម៉ាស្អាតដូចកូនក្មេងអាយុ១៥ឆ្នាំ, អាយដលមកទៀតហើយ ពីរោះខប់ៗ ទៀតហើយ, ពីរោះខ្លាំងណាស់ អាយដល, ថ្មីទៀតហើយ អាយដល ពីរោះប្លែក៕

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ទំាងអស់គ្នា ៖

តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ចន្ទស៊ីម៉ា
តន់ ច័ន្ទសីម៉ា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T