ថៃ៖ គិតមកដល់បច្ចុប្បន្ននេះមានតារាថៃជាច្រើនគូ បានដឹកដៃគ្នាចូលរោងការ បន្ទាប់ពីធ្វើការសម្តែងជាមួយគ្នា។ ចង់ដឹងអត់ថា តើតារាប្រុសស្រីរូបណាខ្លះដែលបានដឹកដៃគ្នាចូលរោងការ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Than Thanakorn
តារាសម្តែងប្រុស Than បានជួបនិងស្គាល់តារាស្រី Yui តាមរយៈការថតរឿង «Pah Nang Sue» ក្នុងឆ្នាំ២០១១។ រហូតមកដល់ឆ្នាំ២០១៩ ពួកគេបានដឹកដៃគ្នាចូលរោងការ។

២. Dj Push
សម្រាប់តារាសម្តែងរាងសង្ហា Dj Push បានរៀបការជាមួយ Jooy ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានស្គាល់គ្នាអស់រយៈពេល ៤ ឆ្នាំ។ គួរបញ្ជាក់ថាតារាប្រុសស្រីទាំងពីររូបនេះធ្លាប់ធ្វើការជាមួយគ្នានៅក្នុងរឿង «Fun Fueng» តាំងពីឆ្នាំ២០១៤។

៣. Captain Phutanate
រីឯលោក Captain បានស្គាល់ Egg បន្ទាប់ពីធ្វើការរួមគ្នាក្នុងរឿង «Baan Nee Mee Ruk»។ ហើយពួកគេទាំងពីរបានរៀបការតាំងពីឆ្នាំ២០១៦។

៤. Cee Siwat
Cee និង Amy បានជួបគ្នាដំបូងនៅក្នុងរឿង «Look Mai Lark See» កាលពីឆ្នាំ២០០៥។ ហើយពួកគេចូលរោងការនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីស្គាល់គ្នាបាន ៩ ឆ្នាំ។

៥. Poh Nattawut
ចំណែក Poh បានរៀបការជាមួយតារាស្រី Ae នៅក្នុងឆ្នាំ២០១២។ បន្ទាប់ពីអ្នកទាំងពីរធ្វើការរួមគ្នាក្នុងរឿង «Mon Ruk Look Toong» កាលពីឆ្នាំ២០០៥។

៦. Ken Theeradeth
កំពូលតារាសម្តែង Ken ចូលរោងការជាមួយ Noi ក្នុងឆ្នាំ២០០៧ បន្ទាប់ពីអ្នកទាំងពីរធ្វើការនិងស្គាល់គ្នាតាំងពីឆ្នាំ២០០០។

៧. Brook Danuporn
Brook រៀបការជាមួយ Kob ក្នុងឆ្នាំ២០០៦ បន្ទាប់ពីពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ហើយអ្នកទាំងពីរក៏ធ្លាប់សម្តែងរួមគ្នាក្នុងរឿង «Luk Tan Loy Kaew» តាំងពីឆ្នាំ១៩៩៨ ម្ល៉េះ។

៨. Noom Kanchai
ដោយឡែក Noom គឺបានរៀបការជាមួយ May នៅក្នុងឆ្នាំ២០១២ បន្ទាប់ពីអ្នកទាំងពីរបានរួមការជាមួយគ្នាក្នុងរឿង «Thepabut Salum» តាំងពីឆ្នាំ២០២០៕
