ដក​ស្រង់​ពី​រឿង​ពិត! និស្ស័យ «ជួប» គឺជាការចាប់ផ្ដើម ​ចំណែក «ព្រាត់» ​អាចជា​ចុង​បញ្ចប់​

//s9.kh1.co/c6/c6429200bedae54f288a8b6fe7f805651d94df7b.jpg
ប្រលោមលោក & អប់រំ

 ១៧-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

អ្វីៗគ្រប់​យ៉ាងមិនស្ថិតស្ថេរ និងទៀងទាត់ឡើយ ថ្ងៃនេះជួបគ្នាថ្ងៃស្អែក បែកគ្នាក៏ថាបាន ព្រោះយើងមិនអាចទាយ​ដឹង​ទុកមុនបាន​ឡើយ ​

អ្វីៗគ្រប់​យ៉ាងមិនស្ថិតស្ថេរ និងទៀងទាត់ឡើយ ថ្ងៃនេះជួបគ្នាថ្ងៃស្អែក បែកគ្នាក៏ថាបាន ព្រោះយើងមិនអាចទាយ​ដឹង​ទុកមុនបានឡើយ ប៉ុន្តែបើយើងគ្មានជួបក៏ប្រហែលជាគ្មានបែកដែរ បើអ្នកកំពុងតែខកចិត្តចំពោះ​ការបែកគ្នានេះ​ សូម​អាន​​រឿងខាងក្រោមនេះ៖
មានគូរសង្សាមួយគូ បានស្គាល់គ្នាតាមរយះ Facebook ខាងប្រុសមានឈ្មោះថា តារា គឺជានិស្សិតឆ្នាំទី១ ខាង​ផ្នែក​ច្បាប់។ ប៉ុន្តែខាងស្រីវិញគឺជាសិស្សវិទ្យាល័យថ្នាក់ទី១១ នាងមានឈ្មោះថា ធីតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ ហេតុដែលនាំអោយពួកគេបានទាក់ទងគ្នា គឺពួកគេស្គាល់គ្នាក្នុង comments ។ មានថ្ងៃមួយនោះ ធីតាបានសរសេរប្រធានបទមួយមានចំណងជើងថា "តម្លៃនៃក្ដីស្រឡាញ់" ផុសនៅក្នុងបណ្ដាញសង្គម។ ពេលនោះនៅវេលាម៉ោង៩:០០នាទីយប់ តារាក៏ចូល comments សួរជាសំណួរនៅក្នុងអត្ថបទផុសនោះ។ ធីតាក៏បានចូលឆ្លើយតបនឹងសំណួររបស់តារា តារាក៏នៅតែបន្តសួរ ពីមួយសំណួរទៅមួយសំណួរជាហូរហែរ។

ដោយសារតារាសួរច្រើនពេក ធីតាក៏បានដាច់ចិត្តឆាតចូលក្នុង account ផ្ទាល់តែម្ដង ពួកគេក៏បានសួរគ្នា​ពីនេះ​ពីនោះ​ជាច្រើន។ ស្អែកឡើង តារាក៏ឆាតទៅធីតា ម្ដងនេះពួកគេឆាតសួរអំពីប្រវត្តិរូបគ្នាទៅវិញទៅមក។ បន្ទាប់មកក៏ដឹងថា តារាគឺជាសិស្សដែលពូកែម្នាក់ដែរ លទ្ធផលប្រឡងបាក់ឌុបរបស់គេគឺទទួលបាននិទ្ទេស B ហើយគេក៏ជាសិស្ស​ម្នាក់​ដែលពូកែ ប្រវត្តិសាស្រ្ត និង ភាសាអង់គ្លេសផងដែរ។

ហើយធីតាក៏បានដឹងថាតារាគឺជានិស្សិតផ្នែកច្បាប់ថែមទៀតផង។ តាំងពីពួកគេបានស្គាល់គ្នាមក តារាតែងតែចែក​រំលែក​ចំណេះដឹងផ្សេងៗទៅកាន់ធីតាស្ទើររៀងរាល់ថ្ងៃ។ មួយរយះក្រោយមក ទំនាក់ទំនងរបស់ពួកគេកាន់តែជ្រៅទៅៗ រហូតដល់តារាហៅធីតាថា "អូន" ហើយធីតាវិញហៅតារាថា "បង"។ ដោយសារមុនស្នេហ៍នៃវិជ្ជារបស់តារា ធ្វើអោយ​ធីតា​ភ្លេចគិតថា ខ្លួនមានសង្សាល្អម្នាក់ដែរ ដែលធ្លាប់ទាក់ទងគ្នា និង ចាប់ចិត្តស្រឡាញ់គ្នាតាំងពីរៀន​ថ្នាក់ទី១០​មក​ម្លេះ​។ នៅយប់មួយ នាម៉ោង៩:00នាទីយប់ តារាក៏សុំធីតាធ្វើសង្សា ធីតាក៏ឆ្លើយថា "យល់ព្រម" ពីព្រោះតាំងពីពេលដែលពួកគេទាក់ទងគ្នាមកពួក គេគោរពម៉ោង chat ល្អណាស់គឺម៉ោង ៩ដល់ ម៉ោង១០យប់ ។ថ្ងៃមួយធីតាបានសរសេរផុសអត្ថបទមួយទៀត ហើយតារាក៏ចូល comments ដោយបង្កប់នូវពាក្យផ្អែមល្ហែម សម្រាប់ធីតា រវាងនឹងតារា តែវាធ្វើអោយសង្សាចាស់ធីតាចុកឈាម ពាក្យនោះគឺ "សង្សាណាគេនឹង អីក៏ពូកែម្លេះ បងស្រឡាញ់អូនមិនខុសមែន អូនសម្លាញ់។

ពេលនោះ សង្សាចាស់ធីតាក៏បាន chat ទៅសួរនៅម៉ោង ៩ :៣៤នាទីយប់ថា "គាត់ម្នាក់នឹងគឺជា នរណា? ម្ដេចក៏​គេ​ហៅអូនបែបនឹង "ធីតាក៏ឆ្លើយថា "គាត់គឺជាបងប្រុសរបស់ខ្ញុំ"។ ពេលនោះសង្សាចាស់ធីតានៅតែសួរ​បន្តទៀតថា បង​ប្រុស ខ្សែខាងណា បងថ្លៃ បងបង្កើត ឬបងធម៌។ ប៉ុន្តែធីតា មិនបានចូលមើលទេ ព្រោះជាប់រវល់ និយាយទូរសព្ទ​ជាមួយ​តារា។ សង្សាចាស់ធីតា កាន់តែមានអារម្មណ៍ថា ធីតា កាន់តែប្លែកទៅៗ ហើយកាន់​តែឆ្ងាយ​ទៅៗ​ ហើយពីមួយថ្ងៃ​ទៅ​មួយថ្ងៃ។

ពេលមួយនាមេឃទាបភ្លឺ ព្រះសូរិយា កំពុងយាងចរយាត្រា មកបំភ្លឺផែនដី នាម៉ោង៤:១២នាទីព្រឹក សង្សាចាស់ធីតា​បានទាញ​ទូរសព្ទមក មើលហើយហូរទឹកភ្នែករហាម ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់បំផុតលួចក្បត់ក្រោយខ្នង ដោយធីតាបានដាក់រូបគូស្នេហ៍ជាមួយនឹងតារា ដោយដាក់ captions ថា fall in love Dara on 22-3-2020។ សង្សាចាស់របស់ធីតា ក៏បាន chat ទៅធីតាម្ដងទៀត ហើយក៏ជាលើកចុងក្រោយថា "មិចក៏អូន មិនប្រាប់បង បើអូនប្រាប់បង បងអត់នៅធ្វើជាឆ្អឹងទទឹងកអូនទេ ជូនពរអោយគេស្មោះនឹងអូន ស្រឡាញ់អូនជារៀងរហូត ។សម្រាប់បងវិញ បងអត់ខឹងអូនទេ មកពីអូនអស់និស្ស័យនឹងបង បងគ្មានអ្វីអោយអូនជាលើកចុងក្រោយទេ មានតែពាក្យ​ជូនពរចេញពីចិត្ត បងសុំទោស"។

ធីតាមិនសូវជាមានទុក្ខនោះទេ ព្រោះគាត់កំពុងតែមានក្ដីសុខជាមួយសង្សាថ្មី ។

៥ ខែកន្លងផុតទៅ ទំនាក់ទំនងដែលធ្លាប់តែរលូនក៏ទៅ រអាក់រអួល តែងតែមានជម្លោះខ្វែងគំនិតគ្នា អចិត្តលើគ្នា។ទឹកឃ្មុំក្លាយជាទឹកខ្មេះ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេទាំងពីរ នៅតែអូសបន្លាយរហូតបានជាងមួយឆ្នាំ។ ថ្ងៃទី ២២-3-2021​ នៅម៉ោង៩:00នាទីយប់ តារាក៏បានឆាយទៅធីតា ហើយនិយាយថា យើងបែកគ្នាទៅ ចាប់ពីថ្ងៃនេះទៅ​កុំឆាតមកខ្ញុំទៀត កុំអោយខ្ញុំ block Facebook អ្នកអី។ ធីតាក៏ឆ្លើយថា ខ្ញុំសង្ស័យបងមិនខុសទេថាបងប្រាកដជា មានថ្មី។ តារាក៏ឆ្លើយថា "មែនហើយ ខ្ញុំមានមនុស្សល្អម្នាក់ក្បែរហើយ យើងខ្ញុំនឹងគេ ជានិស្សិតដែលរៀន​ជំនាញ​ដូចគ្នាថែមទៀតផង «លាហើយ»៕

https://s9.kh1.co/__image/w=650,h=429,q=100/94/9478bdf60cd596eff14bafc714f28ea3c6611291.jpg
Yourn sokhan
Sokhan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T