ដកស្រង់​ពី​រឿង​ពិតរបស់យុវវ័យ! «ល្បែងស្នេហ៍វ័យក្មេង ​អាច​​ធ្វើ​​ឲ្យ​​បង់​សតិ​»​

//s9.kh1.co/5f/5fa0d6baf8d949d1026fbfaf194eaca3d6e4d3aa.jpg
ប្រលោមលោក & អប់រំ

 ១៤-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

«បើដឹងថាអញ្ចឹង ខ្ញុំមិនអោយអញ្ចឹងនោះទេ»

មានមនុស្សជាច្រើនណាស់ ដែលជួបរឿងអាក្រក់ៗ ឈឺចាប់ស្ទើរតែដូចគ្នា ភាគច្រើននៃពួកគេគឺស្ដាយអតីតកាល អ្នកខ្លះ​គិតថា​ចង់ទាញពេលវេលាឱ្យត្រឡប់វិញ ខ្ញុំនឹងមិនធ្វើបែបនឹងឡើយ អ្នកខ្លះអង្គុយនឹកគិតពីអតីតកាលដល់​ថ្នាក់ស្អប់ខ្លួនឯងក៏មាន។ ពិតមែនហើយអតីតកាលជាស្រមោលអន្ទោលតាមពួកយើងគ្រប់ទីកន្លែង ជាពិសេស​នៅ​ពេល​​ដែល​យើងនៅម្នាក់ឯងស្ងប់ស្ងាត់ រឿងអតីត តែងតែចូលមកបន្លាចយើង បើអ្នកអានកំពុងតែជួបរឿងបែបនេះ ចូលអានរឿងខាងក្រោមនេះ÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានយុវតីម្នាក់ គាត់បានមកអង្គុយមាត់ទឹកនាពេលថ្ងៃរៀបលិច មើលទៅដូចជាស្រងូតស្រងាត់ណាស់ ខណៈនោះខ្ញុំក៏​ទៅ​​អង្គុយក្បែរនាង ក្នុងគោលបំណងចង់ជួយលួងលោមចិត្តនាង និងកំដរនាងដើម្បីកុំឱ្យនាងមានអារម្មណ៍ថាឯកា ពួកយើងទាំងពីរក៏បានជជែកគ្នាពីនេះពីនោះមួយស្របក ក៏រាលដាលមកដល់រឿងអតីតកាលគួរឱ្យឈឺចាប់ជាទីបំផុត​គឺពិតជាមិនគួរឱ្យជឿទាល់តែសោះ។

នាងបាននិយាយប្រាប់ខ្ញុំនៅរឿងរ៉ាវរបស់នាងកាលពីបីឆ្នាំមុន កាលនោះនាងគឺជាសិស្សនៅរៀនវិទ្យាល័យថ្នាក់ទី១១ នាងបាននិយាយថាកាលពីនាងនៅរៀនថ្នាក់ទី១០គាត់ក៏ជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ផងដែរ។ ហើយគាត់ជាមនុស្ស​ហ្មត់ចត់ មិនសូវចូលចិត្តនិយាយរឿងអត់ប្រយោជន៍ក្រៅពីការសិក្សានោះទេ។

រយៈពេលមួយឆ្នាំបានកន្លងផុតទៅ គាត់ក៏បានចូលរៀនថ្នាក់ទី១១ ក្នុងមួយថ្ងៃគាត់រៀនគួរ ៥ម៉ោង ក្នុងនោះមានម៉ោង​អង់គ្លេសមួយម៉ោងដែរ គឺគាត់រៀននៅក្នុងម៉ោង ៦ដល់៧ល្ងាច នៅក្នុងថ្នាក់សិក្សាភាសាអង់គ្លេសនោះ។ មានសិស្ស​ជាច្រើន​ទៅរៀន គាត់និយាយថា កាលនោះមានសិស្សប្រហែលជា ៧០ ទៅ ៨០នាក់ ទៅរៀន។ កន្លះខែក្រោយមក ពេល​​មួយគ្រូឱ្យនិយាយសន្ទនាគ្នា អោយបានគ្រប់ៗគ្នា ប៉ុន្តែថ្ងៃនោះជាចៃដន្យគាត់ខ្វះគូសន្ទនា ពេលនោះអ្នកដែល​អង្គុយ​នៅ​តុមុខគាត់ក៏ខ្វះគូសន្ទនាដូចគ្នា ប៉ុន្តែគេនោះជាសិស្សប្រុសទេ ពេលនោះលោកគ្រូក៏ដើរមក ហើយឱ្យនាង​និយាយជាមួយសិស្សម្នាក់នោះគេផ្ដល់ស្នាមញញឹមយ៉ាងស្រទន់មកកាន់នាង នាងក៏ផ្ដល់ស្នាមញញឹម​ទៅកាន់​គេ​វិញដូចគ្នា។

តាមពិតទៅសិស្សប្រុសម្នាក់នោះបានស្គាល់នាងរួចទៅហើយ ព្រោះនាងគឺជាសិស្សលេចធ្លោម្នាក់ដែរ តែនាងមិន​បាន​ស្គាល់សិស្សម្នាក់នោះទេ ព្រោះនាងមិនដែលចាប់អារម្មណ៍។ ការសន្ទនារបស់អ្នកទាំងពីរ ប្រព្រឹត្តទៅយ៉ាងរលូន ពីព្រោះ​​ពួកគេជាសិស្សខ្លាំងផ្នែកភាសាអង់គ្លេសដូចគ្នា ទំនាក់ទំនងមួយនេះកាន់តែស្និទ្ធស្នាលទៅៗ ពីមួយថ្ងៃទៅ​មួយថ្ងៃ។ នាងនិយាយថា ខ្ញុំមានអារម្មណ៍ថាបាក់ចិត្តស្រឡាញ់សិស្សម្នាក់នោះមិនដឹងថា ពីពេលណាមកទេ ហើយ​មិន​តែប៉ុណ្ណោះគេតែងតែទិញសៀវភៅអាន ប៊ិច និងទឹកអំពៅឱ្យនាងជាហូរហែរ ហើយគាត់ថាពេល​នោះគាត់ពិតជា​មាន​ថាមពលខ្លាំងណាស់ពេលរៀន មិនតែប៉ុណ្ណោះរៀនឆាប់យល់ថែមទៀតផង មិនបានប៉ុន្មានគ្រប់យ៉ាងហាក់ផ្លាស់ប្ដូរ មានមិត្តស្រីរបស់សិស្សម្នាក់នោះបាននិយាយប្រាប់នាងថា "តិចបាក់ចិត្តស្រឡាញ់គេហើយមើលទៅ តែនិយាយ​ទៅគាត់នោះមានសង្សាហើយ សង្សាគេជាសិស្សពូកែទៀតផងណា "ពេលនោះនាងនិយាយថា កែវភ្នែករបស់​នាង​ក៏ក្ដៅឆួលហើយអួលដើមក នាងក៏ដាច់ចិត្តសួរទៅកាន់សិស្សប្រុសនោះថា ពិតមែនឬ ពេលនោះគាត់ក៏បានឆ្លើយថា "បាទពិតមែនតើ ខ្ញុំស្រឡាញ់គ្នាតាំងពីរៀននៅថ្នាក់ទី១០ម្ល៉េះ គាត់ថាគាត់ខំទប់ទឹកភ្នែក រហូតទាល់តែចេញពីរៀន នាងថា នាងជិះកង់ផង យំផង មកដល់បន្ទប់ជួលវិញនាងដេកយំរហូតដល់ម៉ោង១០យប់ ពេលនោះនាងក៏ទាញ​ទូរស័ព្ទ​មកបំណងស្ដាប់កំណាព្យអប់រំស្រាប់ តែឃើញគេនោះឆាតមកហើយសួរថា "យើងកើតអី " នាងនិយាយថា នាងមិនទាន់ទាំងបានឆ្លើយតបផង ទឹកភ្នែកក៏ហូរមកម្ដងទៀត ហើយនាងមានអារម្មណ៍ថាចង់តែស្លាប់ឱ្យបាត់ ហេតុអី​គេមកសម្ដែងបែបនេះ។

យ៉ាងណាមិញ នាងក៏ព្យាយាមកាត់ចិត្តណាស់ដែរ តែទំនាក់ទំនងនៅតែអូសបន្លាយរហូតដល់មួយឆ្នាំ។ ទើបថ្ងៃមួយ​នាង​បានឃើញគេជិះម៉ូតូជួបនាង ហើយនាងសួរថា យើងមកពីណា តែគេនោះអត់ឆ្លើយទេ រហូតដល់ម៉ោង​អង់គ្លេស​​ទើបគេនិយាយថាមកពីញុាំមីហឹរជាមួយសង្សា នាងនិយាយថាអារម្មណ៍ពេលនោះ​ដូចជាគេចាប់​ក្បាល​យកទៅ​បោក​នឹងថ្មអ៊ីចឹង នាងនិយាយថា នាងនៅតែល្ងង់ចាញ់បោករឿងដែលគេសម្ដែងរហូតមក នាង​ព្យាយាម​កាត់ចិត្ត តែពិតជា​ពិបាកបំផុត ពេលខ្លះយំផង សើចផងស្ទើរឆ្កួត ទម្រាំមកដល់ថ្ងៃនេះនាងមានចិត្តចង់​សម្លាប់​ខ្លួន​បួនដងហើយ។នាង​និយាយទៀតថា បើដឹងថាទំនាក់ទំនងនេះធ្វើឱ្យនាងឈឺដល់ថ្នាក់នឹង នាងសូមកុំឱ្យស្គាល់​ប្រសើរ​ជាង។

• យើងសាកស្រមៃមើល បើនាងនៅតែស្ដាយរឿងដ៏ឈឺចាប់នៃមួយនេះ តើនាងទទួលបានអ្វីខ្លះត្រឡប់មកវិញ?

• បើនាងនៅតែគិត តើនាងអាចបំភ្លេចប្រវត្តិស្នេហ៍ដ៏បោកប្រាស់បានទេ? រៀនបោះបង់ចោលទៅ អ្នកនឹងស្រាល​ខ្លួនសូមកុំគិត កុំស្អប់ ប្រសិនបើអ្នកចង់បំភ្លេច អ្នកកាន់តែស្អប់ អ្នកកាន់តែឈឺ អ្នកកាន់តែស្អប់អ្នកកាន់តែចងចាំ៕

Yourn sokhan
Sokhan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T