កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀង BTS ដែលប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ អំពីភាពជោគជ័យ និងល្បីល្បាញយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ទោះជាយ៉ាងណាក៏ពួកគេ មានអតីតកាលដែលមិនអាចបំភ្លេចបាន ព្រមជាមួយនឹងទុកលំបាកផ្សេងៗ មុននឹងទទួលបានជោគជ័យ មានកេរ្តិ៍ឈ្មោះនៅលើពិភពលោក ដូចជាសព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ សមាជិកកូនពៅរបស់ក្រុម BTS គឺ Jungkook ធម្មតាគឺចូលចិត្តលេងសើចជាមួយនឹងសមាជិកផ្សេងទៀត ជាមួយនឹងភាពរីករាយ ហើយលោកក៏ជាសមាជិកម្នាក់ ដែលមានសមត្ថភាពខ្ពស់ផងដែរ។
ទោះជាបែបនេះក្តី ក៏ Jungkook មានទុកលំបាក និងកង្វល់ជាច្រើនផងដែរ នៅក្នុងជីវិតជាតារារបស់លោក។
ក្នុងនោះដែរ Jungkook ក៏ធ្លាប់បានទម្លាយវាចេញមកខ្លះៗផងដែរ។
ខាងក្រោមនេះជារឿងរ៉ាវមួយចំនួន ដែលអ្នកប្រហែលជាមិនបានដឹង អំពី Jungkook ហើយវាក៏អាចធ្វើឲ្យអ្នកយំបាន!
ចង់ដឹងថាមានអ្វីខ្លះ??
សូមទស្សនាការបង្ហាញដូចខាងក្រោម ៖
១. Jungkook ពិតជាឯកោណាស់ ពេលលោកផ្លាស់មកទៅទីក្រុង Seoul ដំបូង
Jungkook បានប្រាប់ Kang Ho Dong ក្នុងកម្មវិធី Give Me A Meal ថាលោកមានបញ្ហាជាច្រើនដែលជួបប្រទះ ក្រោយលោកសម្រចចិត្ត ចាកចេញពីស្រុកកំណើតមកទីក្រុង Seoul ដើម្បីបន្តក្តីស្រម៉ៃ តាំងពីវ័យជំទង់ ហើយលោកត្រូវរស់នៅជាអ្នកហ្វឹកហាត់ ដ៏ឯការម្នាក់នៅទីនេះ ព្រោះលោកមិនស្គាល់អ្នកណាម្នាក់សោះ។

២. Jungkook មានអារម្មណ៍ថា លោកបានពាក់របាំងមុខគ្រប់ពេល
នៅលើការចាក់ផ្សាយដដែលនោះ Jungkook បានពន្យល់ថា ដោយសារតែលោកធ្លាប់តែនៅឯកាម្នាក់ឯង ពេលដែលលោកជួបនឹងអ្នកដទៃដំបូង ធ្វើឲ្យលោកគ្មានអារម្មណ៍ជឿជាក់។
Jungkook បានបន្តថា ៖
ពេលដែលខ្ញុំជួបនឹងអ្នកណាម្នាក់ ជាលើកដំបូង ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានភាពស្មោះត្រង់ចំពោះពួកគេទេ ខ្ញុំមានអារម្មណ៍ថា វាមានជញ្ជាំងនៅចន្លោះពួកយើង គ្រប់ពេលខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវធ្វើយ៉ាងណា ទើបអាចក្លាយជាមិត្តជាមួយនឹងពួកគេបាន? ឬក៏តើធ្វើយ៉ាងមិចទើបអាចឲ្យពួកគេចូលចិត្តខ្ញុំ? អារម្មណ៍នេះវាដូចជាខ្ញុំគ្មានភាពស្មោះត្រង់ និងពាក់របាំងមុខគ្រប់ពេល ។

៣. Jungkook មិនបើកចំហអំពីអារម្មណ៍របស់លោកទេ ប៉ុន្តែលោកនឹងបង្ហាញវាតាមរយៈសកម្មភាព
លោកបានបង្ហាញថា លោកយកចិត្តទុកដាក់ចំពោះសមាជិកផ្សេងទៀតខ្លាំងណាស់ ដោយជួយពួកគេតាមដែលអាចធ្វើទៅបាន។ ហើយព្រួយបារម្ភអំពីពួកគេ និងនៅទីនោះ សម្រាប់ពួកគេគ្រប់ពេល។

៤. Jungkook អាចយំបានយ៉ាងងាយ
Jungkook បានពន្យល់ពីមូលហេតុដែលគាត់ ចាប់ផ្តើមយំនៅចុងបញ្ចប់នៃការប្រគុំតន្រ្តីដំបូងរបស់ BTS នៅពេលដែលលោកអរគុណដល់អ្នកគាំទ្រ គឺ Jungkook មិនអាចគ្រប់គ្រងអារម្មណ៍របស់លោកបានទេ នៅពេលចាប់ផ្តើមនិយាយ។
Jungkook បាននិយាយក្នុងកម្មវិធីវិទ្យុថា ៖
ខ្ញុំមិនអីទេ នៅពេលខ្ញុំស្តាប់ឬមើលអ្នកណាម្នាក់យំ ប៉ុន្តែខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានទេ នៅពេលដែលខ្ញុំនិយាយ។

៥. ការព្រួយបារម្ភរបស់ Jungkook មិនមែនសម្រាប់ខ្លួនលោកទេ
RM បានពន្យល់ថា ជាលើកដំបូងដែលគាត់បានឃើញ Jungkook យំ គឺនៅពេលដែល Jungkook ចាប់ផ្តើមនិយាយអំពី ការលំបាករបស់ខ្លួនពេលដែលឃើញសមាជិកផ្សេងទៀត នៅក្នុងក្រុម កំពុងជួបការលំបាក។

៦. Jungkook មិនដែលភ្លេចអ្នកមានគុណរបស់លោកទេ
នៅថ្ងៃខួបកំណើតគម្រប់ ១៩ ឆ្នាំរបស់ Jungkook ក្នុងអំឡុងពេលសម្ភាសន៍ លោកមិនស្ទាក់ស្ទើរនៅពេលគេសួរថា តើអ្នកណាដែលលោកចង់អរគុណបំផុត។
Jungkook បាននិយាយថា ៖
ប្រាកដណាស់ គឺឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំត្រូវតែប្រាប់ឪពុកម្តាយរបស់ខ្ញុំថា ខ្ញុំសូមអរគុណដល់អ្នកទាំងពីរខ្លាំងណាស់! ប៉ា ម៉ាក់ ខ្ញុំស្រលាញ់អ្នកទាំងពីរណាស់!

៧. Jungkook តែងតែបង្ខំខ្លួនឯង មិនឲ្យទន់ជ្រាយ
នៅពេល Jungkook ស្ទើរតែដួលសន្លប់ ដោយសារតែការអស់កម្លាំងខ្លាំង ក្នុងកំឡុងពេលការប្រគុំតន្រ្តី Wings លោកបានស្តីបន្ទោសខ្លួនឯងចំពោះ សមត្ថភាពរបស់លោក។
RM បាននិយាយថា Jungkook មិនដែលបង្ហាញពីភាពនឿយហត់របស់គេទេ ដូច្នេះវាបានក្លាយជាការភ្ញាក់ផ្អើលមួយ ដែល Jungkook ស្ទើរតែដួលសន្លប់នៅលើឆាក។ Jungkook នៅតែបន្តរុញច្រានខ្លួនឯង ហើយមិនដែលបង្ហាញភាពទន់ជ្រាយ ឲ្យសមាជិកណាម្នាក់ឃើញឡើយ។

៨. Jungkook ពិតជាស្រលាញ់អ្នកគាំទ្ររបស់លោកណាស់
បុគ្គលិកលក្ខណៈដ៏ស្មោះត្រង់របស់ Jungkook បានបង្ហាញនៅពេលដែល លោកកំពុងនិយាយជាមួយនឹងអ្នកគាំទ្រ នៅក្នុងព្រឹត្តិការណ៍ Fan-Sign។ នៅពេលដែលអ្នកគាំទ្ររបស់លោកយំ Jungkook ព្យាយាមលួងលោមពួកគេដោយកាយវិការ និងពាក្យសំដីដ៏ផ្អែមល្ហែមរបស់លោក៕
