ហេតុអ្វីមនុស្សប្រុសយកចិត្តទុកដាក់មនុស្សស្រីដូចព្រះនាងបានតែដំបូង?

//s9.kh1.co/4b/4b3edc91d205b06c473cc3d159f907aa2920783e.jpg
ប្រលោមលោក & អប់រំ

 ១០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ហេតុអ្វីមិនថ្នមថែដូចកាលគ្រាដំបូង?

ស្នេហាគឺជាការបង្កើតឡើងរវាងមនុស្សពីរនាក់ហើយគ្មានរូបរាងច្បាស់លាស់ទេ សឹងតែរកនិយមន័យឲ្យវាមិនបានផង តែមនុស្សប្រុសស្រីនៅតែត្រូវការវា ប៉ុន្ដែមានរឿងមួយដែលយើងគ្រប់គ្នាតែងតែឧស្សាហ៍បានឮមនុស្សស្រីរអ៊ូមិនចេះដាច់ស្ទើរគ្រប់គ្នាពីរមនុស្សប្រុសដែលខ្លួនស្រលាញ់ថា តើហេតុអ្វីស្រលាញ់យកចិត្តទុកដាក់ ខ្វាយ​ខ្វល់លើនាងបានតែដំបូងពេលផ្ដើមស្នេហ៍?​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាការពិតណាស់គ្រាដំបូងភាគច្រើន ខាងប្រុសគឺជាអ្នកចាប់ផ្ដើមស្នេហាមុនដូចជាតាមស្រលាញ់​ទោះនាងថាស្ដីឲ្យយ៉ាងណាក៏នៅតែតាម បើនិយាយពីប្រើវិធីសាស្ដ្រវិញប្រើអស់ហើយឲ្យតែយកបានបេះដូងនារីដែលខ្លួនស្រលាញ់   មិនថាតាមអង្វរលន់តួយកចិត្តយកថ្លើមមិនឲ្យនាងទាស់ចិន្ដាអ្វីគ្រប់យ៉ាង គឺថាឲ្យតែធ្វើបានធ្វើទាំងអស់ទោះបីនារីនោះឲ្យស្បថស្បែមិនប្រែចិត្តថាមួយគិតជីវិតគិតតែនាងមួយក៏ព្រម។ លុះដល់នាងព្រមប្រគល់បេះដូង ព្រមទទួលយកបុរសនោះមកចូលក្នុងជីវិតនាងរួចមក រឿងដែរនាងមិនចង់ឮមិនចង់ឃើញមិនចង់បានក៏លេចមកនោះគឺលែងសូវខ្វល់នឹងនាងដូចមុន ព្រោះតែភាគីខាងប្រុសប្រែសោះអង្គើយព្រងើយគ្មានលោះថ្ងៃ​ ពេលខ្លះអាចធ្វើឲ្យនាងរបួសដល់ដួងចិត្តស្អិតពេញទ្រូង​​នាងទៀតផង។

រូបតំណាង
រូបតំណាង

ជាទូទៅមនុស្សប្រុសពេលដែលជួបស្នេហ៍ពិតហើយគាត់តែងចង់ឲ្យនារីដែលគាត់​ស្រលាញ់មានសំណាងជាងគេ​​​ មានការរស់នៅល្អ ស្លៀកពាក់ល្អ​​ ហូបចុក ខ្ពស់មុខ ខ្ពស់មាត់ជាងមនុស្សនៅជុំវិញខ្លួននាង ជាហេតុធ្វើគាត់ផ្ដើមគិតគូរច្រើនជាងមុន រវល់កាន់តែច្រើនដើម្បីរកលុយឲ្យបានច្រើននឹងឆាប់បានដល់គោលដៅបានរស់នៅជាមួយអ្នក  រហូតគ្មានពេលឲ្យអ្នកដូចមុន​​ទៀត  តែចំនុចមួយនេះមនុស្សស្រីមួយចំនួនមិនសូវយល់ពីគាត់ទេបែរជារករឿងគាត់​ថាគាត់ប្លែក​ ចាប់ផ្ដើមសង្ស័យគាត់រករឿងថាគាត់គ្មានភាពអែមល្ហែមដូចមុនជាដើម។

យ៉ាងណាក៏ដោយក្នុងនាមជាមនុស្សស្រីដែលគាត់ស្រលាញ់អ្នកគួរដឹងចំណុចមួយចំនួនរបស់គាត់ដូចជាពេលគាត់មិនសូវនិយាយស្ដីមានន័យថា គាត់ពិតជាមានរឿងពិបាកក្នុងចិត្តដែលដោះស្រាយមិនទាន់ចេញ ចឹងអ្នកគួរតែនៅក្បែរគាត់​ ឱបគាត់​ព្រោះឱបវាជាភាសាក្នុងបេះដូងដែលមិនត្រូវការនិយាយ៕

Sinn Vathanak
សុិន​ វឌ្ឍនះ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T