ភ្នំពេញ៖ កាលពីវេលាម៉ោង ១:១៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រ្តីម្នាក់ ដែលត្រូវបានប្រិយមិត្តស្គាល់ថា ជាអតីតតារាកំប្លែង ឃ្មឹប បានសម្រេចចិត្តលោតទឹក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន នៅលើស្ពានជ្រោយចង្វារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់ តារាអតីតតារាកំប្លែងរូបនេះ ពិតជាសំណាងល្អយ៉ាងខ្លាំង ដោយបានរួចជីវិត ព្រោះ បន្ទាប់ពីបានឃើញភ្លាមៗ ក៏មានប្រជាពលរដ្ឋបានចូលមកជួយនាង ទាន់ពេលវេលា ថែមទៀតផង ។
ចំពោះរឿងរ៉ាវនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ នាងក៏បានរៀបរាប់ទាំងទឹកភ្នែក ពីទុក្ខលំបាករបស់ខ្លួន ដោយធ្លាប់បានធ្វើខុសពីមុន ខំកែខ្លួន តែបែរជាមិនទទួលបាននូវឱកាសសម្រាប់ ការងារ និងការស្រលាញ់ពីអ្នកជំវិញខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែទៅជួលផ្ទះគេ ក៏គេមិនចង់ជួលឲ្យផង ខណៈដែលខ្លួនមានប្រវត្តមិនល្អបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖



