អ្នកណាមិនគាំង! បើ Jin និយាយបែបនេះ ដាក់ផលិតករហ្គេមដែលលោកចូលចិត្ត! (មានវីដេអូ)

//s9.kh1.co/6e/6ee60f490115c4c1d1016a893b075449a247fca2.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Jin សមាជិកក្រុម BTS បានក្លាយទៅជា Jin Hit ក្រោយលោកបានជួបជាមួយ នឹងអ្នកផលិតហ្គេមដែលលោកចូលចិត្តគឺលោក Kang Won Ki។

កូរ៉េខាងត្បូង ៖ កាលពីម្សិលមិញនេះ ក្រុម BTS បានបង្ហាញវត្តមាន នៅក្នុងវីដេអូមួយ ដែលបានសហការណ៍ជាមួយហ្គេមឈ្មោះថា MapleStory ហើយ Jin សមាជិកក្រុម​ BTS ក៏បានក្លាយទៅជា MC នៅក្នុងវីដេអូនោះផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jin
Jin

ថ្មីៗនេះ នៅក្នុងភាគទី១ របស់កម្មវិធី The MapleStory Originals | MapleStory X BTS RM បានប្រាប់រឿងរ៉ាវដែលនៅពីក្រោយ ឈ្មោះនៅលើឆាកសម្តែងរបស់លោក គឺឈ្មោះ "Runch Randa" ហើយ Jimin ក៏បានបង្ហាញពីរបៀបដែលលោក បានបាត់បង់មិត្តម្នាក់ និងច្រើនទៀតកាលពីនៅរៀន ។ 

ក្នុងនោះដែរ Jin ក៏មានឱកាសដើម្បីជួប ជាមួយនឹងលោកនាយក Kang Won Ki ជាអ្នកបង្កើតហ្គេមនេះឡើង​ នៅឯក្រុមហ៊ុន Nexon ដែលជាការិយាល័យកណ្តាល។

BTS
BTS

ស្របពេលនោះ Jin បានពន្យល់ថា នៅក្នុងហ្គេម MapleStory  តួអង្គ  “Maples” បានក្រាបចុះគោរពទៅកាន់អាគារ Nexon នៅលើផែនទីហ្គេម បន្ទាប់មកលោក Kang Won Ki ក៏បានពង្រឹងរនាំងនៃហ្គេមរបស់លោក។ អ្វីដែលធ្វើឱ្យ Jin មានការភ្ញាក់ផ្អើលនោះ គឺលោក Kang Won Ki បានចូលមកជួបពួកគេក្រោយ Jin ត្រូវបានសមាជិកដទៃទៀត លើកទឹកចិត្តឲ្យលោក ឱនក្បាលគោរពដូចតួអង្គនៅក្នុងហ្គេម។

បន្ទាប់ពីធ្វើដូចនេះហើយ Jin បានស្វាគមន៍អ្នកផលិតហ្គេមនោះ ដោយនិយាយថា ៖

អ្នកបានយកប្រាក់របស់ខ្ញុំទៅច្រើនណាស់!

Jin 

ហើយពួកគេក៏បានផ្ទុះសំណើចឡើងព្រមគ្នា៕

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

BTS
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T