បរទេស៖ នៅក្នុងកិច្ចសម្ភាសន៍មុនការប្រកួតយប់នេះមកដល់ លោកគ្រូបង្វឹក Zinedine Zidane បានធ្វើការអះអាងថា Real Madrid នឹងមិនដាក់លក់ខ្សែការពារ Raphael Varane នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះជាដាច់ខាត ខណៈដែលមានដំណឹងជាច្រើនលេចឮថាក្លិបបិសាចក្រហម Manchester United ចង់បានរួមគេទៅរួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកបន្តិចទៅក្រោយផ្លាស់ចេញពីក្លិប Lens របស់បារាំងមករួមជាមួយ Real Madrid កាលពីឆ្នាំ២០១១មក Varane ជួយឲ្យក្លិបយក្សអេស៉្បាញមួយនេះលើកពាន La Liga បាន៣លើក និងពាន UEFA Champions League បានរហូតដល់ទៅ៤លើក។ ហើយសម្រាប់រដូវកាលថ្មីនេះរូបគេនៅតែជារនាំងការពារដ៏សំខាន់ម្នាក់ដដែលរបស់លោកគ្រូបង្វឹក Zinedine Zidane៕
ប្រភព៖ goal