ម៉េចចឹងអាយដល? ចាប់បាន Fan Binbing ផាត់មុខហោះ ហ្វេនសើចព្រាត

//s9.kh1.co/d2/d206651148f7b94f81f70e266391781c4a0b6a5e.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បង្ហាញខ្លួននៅក្នុងឈុតដ៏ទាក់ទាញហើយ ប៉ុន្តែ តារាស្រី Fan Bingbing នៅតែបង្ហាញពីភាពឆ្គាំឆ្គង នៃការតុបតែងមុខមាត់ ដោយមានការផាត់ម្សៅហួសកម្រិត បង្ហាញពីភាពខុសគ្នារវាង ក និង ផ្ទៃមុខ

ចិន៖ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ទំព័រ Sohu បានរាយការណ៍ថា តារាសម្ដែងស្រីល្បីឈ្មោះ Fan Bingbing បានចូលរួមនៅក្នុងកម្មវិធីមួយ ដែលបានរៀបចំឡើង ដោយទស្សនាវដ្តី Ellemen ដោយនៅក្នុងនោះ នាងក៏មានការតុបតែងខ្លួន យ៉ាងលេចធ្លោ ក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាសម្តែងស្រីរូបនេះ បានបង្ហាញខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ដ៏សិចស៊ី បង្ហាញស្មា យ៉ាងទាក់ទាញ បង្អួតសម្រស់ស្រស់ឆើតឆាយ ប៉ុន្តែ នាងបង្ហាញខ្លួនលើកនេះ នាងបែរជាបានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ទៅលើមុខមាត់របស់នាងទៅវិញ ជាមួយនឹងរូបភាពមួយចំនួន ដែលបានបង្ហាញ ពីផ្ទៃមុខ ដែលមានការផាត់ម្សៅយ៉ាងខ្លាំង ធ្វើឲ្យមើលឃើញពីភាពខុសគ្នាទាំងស្រុង រវាងមុខមាត់ និង ក រួមទាំងដងខ្លួន។

ក្រៅពីនេះ ខាងសារព័ត៌មាន ក៏បានដកស្រង់មតិយោបល់ពីទស្សនិកជនមួយចំនួន ដែលបានលើកឡើងពីសម្រស់ របស Fan Bingbing ដែលមើលទៅមានភាពប្រែប្រួល នៅអាយុ ៣៩ ឆ្នាំ បើទោះបីជា នាងមានការថែរក្សាសម្រស់យ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏នៅតែមិនអាចចៀសវាង ពីស្នាមជ្រីវជ្រួញលើផ្ទៃមុខរបស់នាងដដែល៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
រូបភាព ដែល Fan Bingbing បង្ហាញពីមុខមាត់ផាត់ម្សៅខ្លាំង
រូបភាព ដែល Fan Bingbing បង្ហាញពីមុខមាត់ផាត់ម្សៅខ្លាំង
រូបភាព ដែល Fan Bingbing បង្ហាញពីមុខមាត់ផាត់ម្សៅខ្លាំង
រូបភាព ដែល Fan Bingbing បង្ហាញពីមុខមាត់ផាត់ម្សៅខ្លាំង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T