ភ្នំពេញ៖ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី ១១ ខែ វិច្ឆិកា ម្សិលមិញនេះ អតីតតារាសម្ដែង អ្នកនាង ហង្ស ម៉ារីនី ទើបតែបានធ្វើការស្វាគន៍សមាជិកថ្មីបន្ថែមក្នុងគ្រួសារម្នាក់ទៀត ដោយអ្នកនាងបានសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព ក្រោយពីបានពរពោះជាង ៩ខែមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញមុខកូនស្រីដែលទើបនឹងកើតហើយ យើងឃើញថា ទាំងអ្នកនាង ហង្ស ម៉ារីនី ក៏ដូចជាស្វាមីនាងផ្ទាល់ ពិតជាមានក្ដីត្រេកអរខ្លាំងមែនទែន ដោយញញឹមបិទមាត់មិនជិត ព្រោះថាក្មេងតូចនេះ កើតចំថ្ងៃល្អដូចដែលពួកគេបានប៉ងទុកផងដែរ ពិសេសប្ដីប្រពន្ធមួយគូនេះ ថែមទាំងដាក់ឈ្មោះឲ្យកូនថា «ផូ ឥន្រ្ទរាជនីន» យ៉ាងពីរោះតែម្តង។
យ៉ាងណាមិញ ក្រោយពីដឹងដំណឹងនេះហើយ ក៏មានមហាជនអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើន បានសម្ដែងការអបអរសាទរ និងបានផ្ញើជូនពរឲ្យ ម៉ារីនី និងកូនស្រី មានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរ៕
ទស្សនារូបភាពខាងក្រោម៖











