គ្រាន់តែលេងស្និទ្ធជាមួយខ្លាឃ្មុំផេនដា BLACKPINK ត្រូវក្រុមអ្នកលេងអ៊ីនធើណែតចិន រិះគន់លាន់!

//s9.kh1.co/22/2289948ce99e4fb8f059cfcea14a986fb21a03aa.png
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

អ្នកនិយមលេងអ៊ីនធើណែតចិន កំពុងតែរិះគន់ក្រុមនារី Kpop ដ៏ល្បី BLACKPINK ដោយសារតែពួកគេ លេងជិតស្និទ្ធជាមួយខ្លាឃ្មុំផេនដាទើបនឹងកើត។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា នៅលើបណ្តាញ YouTube ក្នុងឆានែលរបស់ BLACKPINK កម្មវិធី ២៤/ ៣៦៥ ជាមួយ BLACKPINK ទើបតែបានចែករំលែកវីដេអូខ្លីៗ ដែលសមាជិកទាំងបួន បានធ្វើដំណើរទៅលេងសួនកម្សាន្ត Everland Panda World ដើម្បីជួបកូនខ្លាឃ្មុំផេនដា ដែលទើបតែកើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឃ្លីបវីដេអូ ដែលត្រូវបានចេញផ្សាយ សមាជិកក្រុមនារីនេះ បានក្លាយជាអ្នកមើលថែខ្លាឃ្មុំផេនដា ស្ថិតក្រោមការយកចិត្តទុកដាក់ ពីអ្នកថែរក្សាសួនសត្វ។

ទោះជាយ៉ាងណាក៏ដោយ គ្រាន់តែវីដេអូនេះ ចេញទៅមិនទាន់បានប៉ុន្មានផង ក៏ត្រូវអ្នកនិយមលេងអ៊ីនធើណែតចិនបានរិះគន់ និងចោទប្រកាន់ពួកគេ លើការប៉ះកូនខ្លាឃ្មុំផេនដា ដោយមិនគោរពច្បាប់ ឲ្យបានត្រឹមត្រូវ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានលើកឡើងថា កូនខ្លាឃ្មុំផេនដាមួយចំនួន បានស្លាប់ដោយសារវីរុស Canine distemper (ក្នុងខ្លួនសត្វចិញ្ចឹម) ហេតុដូច្នេះពួកគេ មានការព្រួយបារម្ភ ដោយសារតែសមាជិកក្រុម BLACKPINK សុទ្ធតែមានសត្វចិញ្ចឹម ពួកគេជឿថា វាមានហានិភ័យ ដែលវីរុសនេះអាចឆ្លងទៅខ្លាឃ្មុំផេនដា បានយ៉ាងងាយទៀតផង។

ចាប់តាំងពីខ្លាឃ្មុំផេនដា ត្រូវបានគេចាត់ទុកថា ជាសត្វដែលជិតផុតពូជ រដ្ឋាភិបាលចិនបានចាត់ទុក សត្វដ៏កម្រមួយនេះ ជាទ្រព្យសម្បត្តិជាតិរបស់ចិន ព្រោះតែហេតុផលនេះ បានជាប្រជាជនចិន គិតថាសុខុមាលភាពរបស់សត្វមួយប្រភេទនេះ គឺមានសារៈសំខាន់បំផុត ទើបពួកគេមានប្រតិកម្មខ្លាំងជាមួយរឿងនេះ។

 យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធើណែតជនជាតិកូរ៉េមួយចំនួន មានការងឿងឆ្ងល់ចំពោះការរិះគន់ ពីសំណាក់អ្នកនិយមលេងអ៊ីនធើណែតចិន ខណៈដែល BLACKPINK ស្ថិតនៅក្រោមការឃ្លាំមើលរបស់អ្នកថែរក្សាសួនសត្វ  Everland Panda World តែប៉ុណ្ណោះ ថែមទាំងពួកគេជឿជាក់ថា នេះមិនមែនជាលើកទីមួយ សម្រាប់អ្នកលេងបណ្តាញសង្គមចិន ដែលតែងតែវាយប្រហារទៅលើតារាកូរ៉េ ដោយមិនសមហេតុផលបែបនេះ៕

សូមទស្សនារូបខាងក្រោម ៖

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
ខ្លាឃ្មុំផេនដា
ខ្លាឃ្មុំផេនដា
ខ្លាឃ្មុំផេនដា
ខ្លាឃ្មុំផេនដា
អ្នកលេងបណ្តាញសង្គមចិន បានបញ្ចេញមតិ
អ្នកលេងបណ្តាញសង្គមចិន បានបញ្ចេញមតិ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T