មើលចុះ តាំងពីភ្ជាប់ពាក្យរួច ស៊ន សៀវម៉ី និងគូដណ្ដឹងកាន់តែស្វីតទៅហើយ

//s9.kh1.co/fb/fbe248cfd5203188c2d18ca856a984d2368d8195.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទើបតែភ្ជាប់ពាក្យមិនទាន់បានកន្លះឆ្នាំផង ម្ចាស់មេដៃមាស ផ្នែកកីឡាតៃក្វាន់ដូរ កញ្ញា ស៊ន សៀវម៉ី និងគូដណ្ដឹងកាន់តែយល់ចិត្តគ្នាខ្លាំងឡើងទ្វេដង។

ភ្នំពេញ៖ ម្ចាស់មេដៃមាស ផ្នែកកីឡាតៃក្វាន់ដូរ កញ្ញា ស៊ន សៀវម៉ី កំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ លួចច្រណែននឹងជីវិតគូរបស់នាងគ្រប់គ្នា ខណៈពេលភ្ជាប់ពាក្យរួច នាងកាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយគូដណ្ដឹង និងតែងតែដឹកដៃគ្នាដើរកម្សាន្តជាលក្ខណៈគូស្នេហ៍បង្ហាញភាពផ្អែមល្ហែមផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បើទោះបី ទើបតែភ្ជាប់ពាក្យនឹងគ្នាមិនបានប៉ុន្មានខែក៏ពិតមែន តែមើលទៅកីឡាការិនីតៃក្វាន់ដូររូបនេះ និងគូដណ្ដឹងពិតជាយល់គ្នាខ្លាំង ដោយគ្រប់ពេល កញ្ញា ស៊ន សៀវម៉ី និយមបង្ហោះរូបភាពគូជាសាធារណៈ ឲ្យមហាជនបានឃើញជាញឹកញាប់ទៀតផង។ លើសពីនេះទៅទៀត គ្រប់រូបភាព ដែលនាងបង្ហោះសុទ្ធសឹងតែបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខ ហើយស្វីតខ្លាំងតែម្ដង។ 

ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ កញ្ញា ស៊ន សៀវម៉ី បានបង្ហោះរូបភាពជាគូជាថ្មីបន្ដទៀត ដោយមើលទៅនាងជាមួយគូដណ្ដឹង ពិតជាផ្អែមល្ហែមខ្លាំងជាងមុន ជាពិសេស អ្នកទាំងពីរបានថតក្នុងស្ទាយ៍បែបឃ្យូត លាយឡំនឹងភាពកំប្លែងផងដែរ។ ក្រៅពីបានផុសរូបភាពស្វីតៗហើយ នាងបានសរសេរសារខ្លីបន្ថែមថា៖ 

សម្រាប់គេទាល់តែក្លាយជាអ្នកមានទើបជោគជ័យ តែសម្រាប់ខ្ញុំឲ្យតែអាចរស់នៅដោយសប្បាយចិត្តនឹងមានក្ដីសុខ គឺហៅថាជោគជ័យហើយ៕

សម្ដី កញ្ញា ស៊ន សៀវម៉ី

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ស៊ន សៀវម៉ី 
  កញ្ញា ស៊ន សៀវម៉ី 
  កញ្ញា ស៊ន សៀវម៉ី 
  កញ្ញា ស៊ន សៀវម៉ី 
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី  និងគូដណ្ដឹង
  កញ្ញា ស៊ន សៀវម៉ី និងគូដណ្ដឹង
ស៊ន សៀវម៉ី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T