មូលហេតុ​ដែលកូនៗ​ គួរចំណាយពេល​ដើរកម្សាន្ត​ ជាមួយ​ឪពុកម្តាយ​ យ៉ាង​តិចណាស់​​ម្តង​ក្នុង​មួយ​ឆ្នាំ

//s9.kh1.co/73/737357de760be5d4b75777cf0fb90dd295d69492.jpg
ប្រលោមលោក & អប់រំ

 ២៦-ឧសភា-២០២៣ ១១ព្រឹក · ១០ ខែមុន

ទោះ​អ្នក​រវល់​ខ្លាំង​ជាមួយ​កិច្ច​ការ​រកលុយ​យ៉ាងណា មានគម្រោង​ដើរ​លេង​ជាមួយ​មិត្តភក្តិ​បែបណា តែ​យ៉ាង​ហោច​ណាស់​ក៏​អាច​ទុកចន្លោះ​ទំនេរខ្លាំងទុក​កំដរអ្នកមាន​គុណ​ដែរ​។

យល់ដឹង​៖ ក្រឡេក​ត្រឡប់​ទៅ ខាងក្រោយ​វិញ​បន្តិច ​កាលពី​អ្នក​នៅ​ក្មេងៗ នៅពេល​ដែល​អ្នក​កំពុង ​នៅ​ពឹង​ផ្អែ​កទាំង​ស្រុង​លើ ​​ឳពុកម្តាយ​របស់​អ្នក ទាំង​ម្ហូបអាហារ លុយ​កាក់​ និង​ផ្ទះសម្បែងជា​ដើម​។ រំលឹកត្រឡប់ ​ទៅ​​ពេល​ខួប​កំណើត ​ម្តាយ​របស់​អ្នក​រាល់​ឆ្នាំ ​ពេល​ដែល​អ្នក​មិនទាន់ ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ក្នុង​ការ​ទិញ​កាដូ​រថ្លៃ​ៗ ​ជូន​ដល់​អ្នក​មាន​គុណ​ ជំនួស​ដោយកាដូ​តិច​តួច​ ដែល​ធ្វើ​ដោយដៃ ​និង​បាន​មកពី ​ការ​ការ​សន្សំ​លុយ​ដ៏​តិច​តួច​បំផុត ​របស់​​អ្នក​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​ទោះបីជា​កាដូ​ដែល ​អ្នក​ផ្តល់​ទៅ​កាន់ ​អ្នកមានគុណ​តិច​តួច​ស្តួចស្តើង ​យ៉ាង​ណាក៏​ដោយ​ក៏​ លោក​នៅ​តែ​ញញឹម​ ទទួល​យកដោយ ​ភាព​រីករាយ ភាព​កក់​ក្តៅ​ និងតែងតែ​ផ្តល់​​តម្លៃ នៅរាល់​ការខិត​ខំ ​ប្រឹ​ងប្រែង​ដែល ​អ្នក​បាន​ផ្តល់​ទៅ​កាន់ ​គាត់​គ្រប់​ពេល​ផងដែរ​។

ក៏​ប៉ុន្តែ​ផ្ទុយ​ស្រឡះ នៅពេល​ដែល​អ្នក​ធំ ពេញ​រូប​ពេញ​រាងឡើង អ្នកក៏​ប្រែជា​លេង ​មាន​ពេល​វេលា​ ផ្តល់​ឲ្យ​អ្នកមាន​គុណ ​ច្រើន​ដូច​មុន។ ព្រោះ​ភាគ​ច្រើន​នៃ ពេល​វេលា​ទំនេរ​របស់​អ្នក​គឺ ​ផ្តល់​ទៅ​ឲ្យមិត្ត​ភក្តិ រួម​ទាំង​ការ​ដើរកម្សាន្ត​ក៏​ដូចគ្នា។ អ្នកយល់​ថា ​នៅពេល​ដែល​អ្នក​ចេះ​រក​លុយ​ ដោយ​ខ្លួន​ឯងហើយ ​អ្នក​ក៏​ប្រើ​លុយ​ទាំងនោះ ​ទៅ​ទិញ​កាដូរ​ថ្លៃ​ៗ​ជូន ​អ្នក​មានគុណ​គឺ ​គ្រប់​គ្រាន់​ហើយ តែការ​ពិត​អ្វី​ដែល ​គាត់​ចង់​បាន​ពី ​អ្នក​ពិត​ប្រាកដ​មិនមែន​លុយ កាដូរថ្លៃៗ របស់​ប្រេន​ៗ ​ទាំង​អស់​នោះ​ទេ គឺ​គាត់​ត្រូវ ​ការ​ពេលវេលាខ្លះ ពីអ្នកតែប៉ុណ្ណោះ។ ពេល​អ្នកនៅតូច គាត់មិនដែលគិត​ថា ​ចង់​ទាម​ទារ​អ្វី​ពីអ្នក នៅពេល​ដែល​អ្នក​ធំ​ឡើង ​ក៏ដូចគ្នាគាត់ក៏​រឹ​តតែ មិន​ចង់​បាន​អ្វី​ពី អ្នក​នោះដែរ។

ហើយ​អត្ថបទនេះ​នឹង ​បង្ហាញ​ពី​មូល​ហេតុ​ដែល អ្នកគួរ​តែ​ចំណាយពេល​ យ៉ាងតិច​ម្តង​ក្នុង​មួយ​ឆ្នាំ ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ​ជាមួយ​ឪពុកម្តាយ​របស់អ្នក៖

១. បង្កើតទំនាក់ទំនង​អ្នកឲ្យកាន់តែល្អ​បន្ថែមទៀត​

រូបតំណាង
រូបតំណាង

អាច​និយាយ​ថាពេលនេះ ​អ្នក​ប្រហែលជា មានគ្រួសារ​មាន​កូន​ ទៅហើយ។ ឬបើ​មិន​ដូច្នេះទេ ​អ្នកប្រហែលជា ​បានស្គាល់​មិត្ត​ភក្តិ​ច្រើន​ មាន​អ្នក​យល់​ចិត្ត​ច្រើន ​អាច​ធ្វើ​ដំណើរ​កម្សាន្ត ​ទៅ​ឆ្ងាយ​ៗជាមួយ ​អ្នកបាន​ហើយមែនទេ? ហើយ​ពេល​នេះ ​អ្នក​ក៏​អាច​ប្រហែលជា ​រំលង​​ពីសារៈសំខាន់​នៃ ​អ្នកមាន​គុណ អ្នក​ហើយមែនទេ? តែ​ទោះយ៉ាង​ណាក៏​ដោយ ​អ្នកគួរ​តែ​ឆ្លៀត​ពេល​ខ្លះ ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត ​ជាមួយ​អ្នកមានគុណ​អ្នក​។ មិន​ចាំ​បាច់​ទាល់​តែ​ទៅ កន្លែងឆ្ងាយៗនោះ នៅកន្លែង​ជិត​ៗក៏​បាន ​សំខាន់​នោះគឺ វត្ត​មាន​របស់​អ្នក។ រឿងខ្លះ​យើង​មិន ​អាច​មើល​ដឹង ​មុន​នោះទេ ពួកគាត់​ចាស់​ៗ ​អស់​ទៅ​ហើយ ដឹង​គុណ​ទាន់​ នៅពេល​ដែល​ ពួកគាត់​អាច​ទទួល​យកបាន ​កុំ​ចាំដល់​គាត់​ឈឺ ​ដើរ​លេង​រួច​ បាន​ចង់​នាំ​គាត់​ដើរ​ គ្មាន​ប្រយោជន៍ទេ។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ដើរ​កម្សាន្ត​បែបនេះ ក៏​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ នឹង​អ្នកមានគុណ​ កាន់​តែល្អ​ប្រសើ​រឡើង ​មួយ​កម្រិត​ទៀត​ផងដែរ​។

២. បង្កើត​ការ​ចង​ចាំ​ល្អៗជាមួយគ្នា​

រូបតំណាង
រូបតំណាង

អាច​និយាយ​ថា ​នៅពេល​ដែល អ្នក​ធំ​ធាត់​ឡើង ​អ្នក​ប្រហែល​ជា ​ចាកចេញ​ពីផ្ទះ ​ដើម្បី​បន្ត​កា​រសិក្សា​ ឬ​រស់​នៅ​បែក​ផ្ទះជា​ដើម​។ ហេតុ​ដូចនេះ ​អ្នក​ទាំង​ពីរក៏​លែង​ មាន​ឳកាស​ជួប​គ្នា ​បាន​ច្រើន​ដូច មុនទៀត​ដែរ​។ ការ​ដើរកម្សាន្ត ​ជាមួយ​គ្នា​ អាច​ធ្វើ​ឲ្យ អ្នកនិង​អ្នកមាន​គុណ ​បង្កើ​តនៅការ​ចង​ចាំ និង​អនុស្សាវរីយ៍​ថ្មី​ៗ កាន់តែល្អ​ៗ​ បន្ថែមទៀត​ជាមួយ​គ្នា​។ ការ​ចងចាំទាំងអស់​នោះ មិន​ថា​រូប​ថត ឬវីដេអូ ​វា​នឹងក្លាយទៅ​ជា ​ការ​ចងចាំមួយ ​ដ៏​មាន​តម្លៃ​បំផុត​ ក្នុង​ជីវិត​របស់អ្នក។

៣. បង្ហាញ​ពីក្តី​ស្រលាញ់​ដែល​អ្នក​មាន​ទៅកាន់គាត់

រូបតំណាង
រូបតំណាង

មិនមែន​កូន​ៗ គ្រប់​រូប​សុទ្ធ​តែ ​ចង់​ដើរ​លេង ​ជាមួយ​ម្តាយ ​របស់​ខ្លួន​នោះទេ។ ព្រោះ​ពួកគេ​យល់​ថា ​មិនសូវ​មាន​ភាព​រីក​រាយ ​និង​ស៊ី​ចង្វាក់​គ្នា ​ដូច​ទៅដើរលេង​ ជាមួយ​មិត្តភក្តិ។ ក៏ប៉ុន្តែ​ប្រសិន ​បើ​អ្នក​អាច​ឆ្លៀត ​ទៅ​ដើរ​លេង​នឹង​គាត់​ បានគួរ​តែ​ឆ្លៀត ដើម្បី​បញ្ជាក់​ឲ្យ ​ពួកគាត់​ដឹង​ថា ទោះបីជា​អ្នកធំ មមាញឹក​ មាន​មិត្តភក្តិ ​យល់​ចិត្តថ្លើម​ច្រើន​យ៉ាងណាក៏​ដោយ ​ក៏​អ្នក​មិន​ដែល​ភ្លេច និង​ទុក​​ពួកគាត់ចោល​​ដែរ។ ម្យ៉ាង​វិញ​ទៀត ​ការ​ដើរលេង ជាមួយ​អ្នក​មាន​គុណ ​ក៏​អាច​បង្ហាញ​ឲ្យពួកគាត់ ​បានយល់​ពី​ក្តី​ស្រលាញ់និង ភាព​បារម្ភដែល ​អ្នក​មាន​ចំពោះ​គាត់​ផងដែរ​។ ហើយគាត់​ក៏​នឹង ​មិនមាន​អារម្មណ៍ យល់​ថា​ត្រូវបាន ​អ្នក​ទុក​ចោលដែរ៕

ប្រភព៖ relrulespowerfulmind

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T