ហេតុអី មនុស្សឥលូវ មិនចូលចិត្ត Like តែមើលStory Facebook ច្រើនវិញ ខណៈរូបដូចគ្នាសោះ?

//s9.kh1.co/01/0183fb1e5337febb2ff8980160da52df13837a85.jpg
ប្រលោមលោក & អប់រំ

 ២៦-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

អ្នក​និយម​លេង​បណ្តាញ​សង្គម​ភាគច្រើន​ប្រាកដ​យល់​អារម្មណ៍​មួយនេះ​ ​បង្ហោះ​រូប​ដូច​គ្នា​ក្នុង​story មាន​អ្នក​ចូល​មើល​ខ្ទង់​ពាន់ តែ​លើ​គរណី​បាន​ខ្ទង់​រយ​ ។

យល់ដឹង​៖ តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរទេ​ថា ​នៅរាល់ពេល​ដែល ​អ្នក​បង្ហោះ​រូ​បម្តង​ៗ ​មិន​សូវ​បានឡាច ច្រើននោះទេ? តែនៅពេលដែល ​ដាក់រូប​ក្នុង​story វិញ​​បែរ​ជាឃើញ​មាន​ នៅចំនួន​អ្នក​ចុចចូលមើល ​ច្រើន​​ជាង​ទ្វេដងទៅ​វិញ ​បើ​ទោះបីជា​រូប​ទាំង២នោះ ​ដូចគ្នា​ក៏ដោយ​។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូប​តំណាង​
រូប​តំណាង​

បច្ចុប្បន្ន ​អ្នក​និយម​លេង បណ្តាញ​​សង្គមហ្វេស​ប៊ុក ​ចូលចិត្ត​បង្ហោះ​រូប​ ក្នុង​story ច្រើន​ជាង ​លើ​គរណីផ្ទាល់​របស់​ពួកគេ។ ព្រោះ​យល់​ថា​story មាន​ភាព​ឯកជន​ជាង​ ដឹង​ពី​ចំនួន​ពិតប្រាកដ ​នៃ​អ្នកចូលមើល​ ដែល​ជា​​ធម្មតា មនុស្ស​ភាគច្រើន​​​ តែង​បង្ហោះ​រឿងរ៉ាវឬ បញ្ហា​​ផ្ទាល់​ខ្លួន​លើ​story ច្រើនជាង​ព្រោះយល់​ថា វា​នឹង​បាត់​ទៅ​វិញ ​ក្នុង​រយៈពេល​ដ៏ខ្លី  ​  ទុកជាការ​បន្ទូរ​អារម្មណ៍​ និង​ជាការ​សប្បាយ​ផងដែរ​។

រូប​តំណាង​
រូប​តំណាង​

​ជានិច្ចជា​កាល​សម្រាប់ ​អ្នក​លេង​បណ្តាញ​សង្គម​ទូទៅ នៅរាល់​ពេល​ដែល ​បង្ហោះ​រូប​ម្តង​ៗ មិន​ថាលើ​story ឬ​លើគរណីនោះទេ​តែង ចង់បាន​ចំនួន​ឡាច ​និង​ការ​ចុច​ចូល​មើល​ច្រើន​ តែ​អ្វី​ដែល​ជា​ចម្ងល់​​នោះគឺ​ថា ​រូប​ដូច​គ្នា​បង្ហោះ​ នៅលើ​គរណី​មាន​អត្រា អ្នក​បានឃើញ​ច្រើន​ជាង​ តែ​បែរ​ជា​មាន ចំនួន​អ្នក​ចុចឡាច​ តិច​ជាង​អ្នក​ចូល​view ក្នុង​story ​ទៅ​វិញ​។

រូប​តំណាង​
រូប​តំណាង​

នេះសបញ្ជាក់​ឲ្យឃើញ​ថា ​រាល់​ថ្ងៃនេះ​មាន ​អ្នក​ដែល​ចង់​ដឹង​រឿង​យើង ច្រើន​ខ្លាំងណាស់។ ជា​ធម្មតា​ក្នុង​story យើង​មិន​អាច​មើល​ឃើញ ​នៅ​រូប​ ឬ​ការ​សរសេរ នោះច្បាស់​ទេ ​ប្រសិន​បើ​មិន​ចុច​ចូលមើល​។ រហូត​ដល់​​មាន​អ្នក​ខ្លះ ​សុខ​ចិត្តបង្កើត​នៅ​ករណីក្លែង​ក្លាយ ​ដើម្បី​តាម​ដាន​រឿង​រ៉ាវ ​របស់អ្នក​ដទៃ​ថែម​ទៀត ព្រោះ​មិនហ៊ាន​ប្រើប្រាស់ ករណី​ផ្លូវការ​របស់​ខ្លួនទេ ខ្លាច​គេ​ដឹង​។

រូប​តំណាង​
រូប​តំណាង​

ជារួមនេះជា​ ការ​ស្តែង​បញ្ជាក់​ឲ្យ​ដឹងថា ​​​ក្នុង​សង្គម​យើង​គឺបែបនេះ ​សម្បូរ​ទៅ​ដោយ​អ្នក​ដែល ​ចង់​ដឹង​រឿង​អ្នក​ដទៃ តែ​មិន​ចង់​ឲ្យយើង ​បាន​ល្អនោះទេ​។ គេ​ឃើញ​យើងបង្ហោះ​ពីភាព​ជោគជ័យ​ សុភមង្គល មិនប្រាកដ​ថា ​ក្នុង​ចិត្ត​គេ​សប្បាយត្រេក​អរ​​​ ជាមួយ​យើងនោះទេ។ ពេល​ខ្លះ​គេ​មិន​ចង់​ចុចឡាច ​ព្រោះ​គេ​មិន​ចង់​ឃើញ​ពី ​ភាពមានបាន​ ​ល្អ​ប្រសើរ និង​ភាព​ជោគជ័យ​ របស់​យើង​ក៏ថាបាន​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T