គ្រូបង្វឹក លោក Ronald Koeman បាននិយាយឥតលាក់បាំងពីគោលជំហរចង់នាំយកខ្សែការពារកណ្តាលរបស់ក្លិប Man City គឺកីឡាករ Eric Garcia សម្រាប់ទីផ្សារដោះដូរ ដែលត្រៀមនឹងបញ្ចប់នៅដើមសប្តាហ៍ក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិប Barcelona បានប៉ះគ្នាជាមួយ Sevilla សម្រាប់ជុំទី ៣ នៅក្របខណ្ឌ La Liga កាលពីយប់មិញ ដោយបានបញ្ចប់ក្នុងលទ្ធផល ១-១ ហើយមុនការប្រកួតលោក Koeman និយាយថា៖ “ទីផ្សារដោះដូរគឺបើកត្រឹមថ្ងៃចន្ទនេះទេ ហើយយើងពិតចង់បានកីឡាករប្រភេទនេះ (កីឡាករ Eric Garcia) ព្រោះឥឡូវយើងមានតែខ្សែការពារកណ្តាល ៣ ឬ ៤ នាក់ ដែលមើលទៅវាស្តួចស្តើងពេក”។
យ៉ាងណាមិញ លោកក៏បានបន្ថែមថា៖ “ខ្ញុំបានឃើញ Pep Guardiola និយាយរឿងខ្លះនៅ Man City ហើយខ្ញុំសង្ឃឹមថា យើងអាចនាំយកគេមកបាន ត្បិតបើស្ថានភាពសេដ្ឋកិច្ចពេលនេះកំពុងស្មុគស្មាញបន្តិចក្តី”៕
ប្រភព៖ ESPN