គ្រាន់តែប្រកាសបើកលក់ភ្លាម កក្រើក ល្បីរន្ទឺ អតិថិជនសម្រុកទៅជាវពេញៗហាងទូរស័ព្ទតែម្តង! តោះ រង់ចាំអ្វីទៀតចាប់ពីថ្ងៃទី២ ខែតុលា នេះតទៅ

//s9.kh1.co/2c/2c3c6f71a341c5292d84f858f95b79da5fbb6051.jpg
បច្ចេកវិទ្យា

 ០២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ លោកអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីគ្រាន់តែផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រកាសពី OPPO Watch ភ្លាមនាំគ្នាល្បីឈូឆរ និងល្បីរន្ទឺយ៉ាងភ្លូកទឹក ភ្លូកដីខ្លាំងយ៉ាងនេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Watch
OPPO Watch

១. OPPO Watch មិនមែនគ្រាន់តែជានាឡិកា ៖ នាឡិកាទូទៅគ្រាន់តែប្រើប្រាស់ដើម្បីប្រាប់យើងពីពេលវេលា ចំណែកឯ OPPO Watch មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏ជួយប្រាប់ពីសីតុណ្ហភាព ជួយរំលឹកពីថ្ងៃសំខាន់ណាមួយដែលបានកំណត់ក្នុងប្រតិទិន ថែមទាំងរំលឹកយើងឲ្យយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនផងដែរ។ ចំណែកឯ OPPO Watch ក៏ត្រូវបានបង្កើតឡើងដោយគ្រឿងម៉ាស៊ីន (Hardware) លំដាប់ខ្ពស់ អមមកជាមួយសេនស័រសំខាន់​ៗ និងដំណើរការ Wear OS by Google ដែលជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏វៃឆ្លាតដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃបានកាន់តែប្រសើរ និងកាន់តែមានភាពងាយស្រួលជាងនាឡិកាឆ្លាតជាច្រើនផងដែរ។    

២. សាកថ្មរហ័ស ប្រើប្រាស់បានយូរ ៖ សាកថ្មពី 0% ដល់ 100% ក្នុងរយៈពេលត្រឹមតែ75នាទី ដែលនេះគឺជាល្បឿនសាកថ្មដ៏លឿនបំផុតក្នុងវិស័យនាឡិកាឆ្លាតនាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ OPPO Watch ក៏ផ្ដល់នូវរយៈពេលនៃការប្រើប្រាស់បានវែងគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃផងដែរ។ សម្រាប់ការសាកថ្មពេញ 100% OPPO Watch 46mm អាចប្រើប្រាស់បានយូររហូតដល់36ម៉ោង ក្នុងទម្រង់ Smart Mode ឬ21ថ្ងៃ ក្នុងទម្រង់ Power Save Mode។ រីឯ OPPO Watch 41mm ក៏អាចប្រើប្រាស់បានរហូតដល់24ម៉ោង ក្នុងទម្រង់ Smart Mode ឬ15ថ្ងៃ ក្នុងទម្រង់ Power Save Mode ផងដែរ។

OPPO Watch
OPPO Watch

៣. Wear OS by Google ខុសគ្នាស្រឡះពីនាឡិកាឆ្លាតផ្សេងទៀតដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួន! OPPO Watch គឺជាជម្រើសនាឡិកាវៃឆ្លាត ដែលបង្កើតឡើងជាពិសេសសម្រាប់មនុស្សគ្រប់គ្នាដែលនិយមប្រើប្រាស់ស្មាតហ្វូនដំណើរការដោយ Android។ វាជានាឡិកាដែលដំណើរការដោយ Wear OS តែមួយគត់លើទីផ្សារ ដែលផ្ដល់នូវសេរីភាពក្នុងការទាញយកកម្មវិធី និងផ្ទៃមុខនាឡិកា (Watch Face) ដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈកម្មវិធី Play Store ថែមទាំងមានបំពាក់មកជាមួយមុខងារ AI Watch Face ដែលអាចឲ្យយើងធ្វើការថតរូបដើម្បីគណនា និងកំណត់ផ្ទៃមុខនាឡិកាថ្មីបានផងដែរ។

OPPO Watch
OPPO Watch
OPPO Watch
OPPO Watch

៤. ភាពស៊ីវិល័យប្លែកពីគេ ៖ ផ្ទុយគ្នាពីនាឡិកាឆ្លាតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Android ដទៃដែលរចនាមុខមូលស្រដៀងគ្នាទៅនឹងនាឡិកាធម្មតា! OPPO Watch គឺជានាឡិកាឆ្លាតដែលមានរចនាបទមុខជ្រុងបែបសុភាពប្លែកពីគេ និងជានាឡិកាអេក្រង់កោងដំបូងបំផុត (46mm) ដែលមិនត្រឹមតែសក្ដិសមជានាឡិកាបែបអេឡិចត្រូចនិច និងផ្ដល់ភាពស៊ីវិល័យពេលពាក់លើដៃប៉ុណ្ណោះទេ គឺថែមទាំងមានផ្ទៃបង្ហាញបានទូលាយ ដែលងាយស្រួលឲ្យយើងមើល និងឆ្លើយតបសារតាមរយៈក្ដារចុចដោយផ្ទាល់ចេញពីនាឡិកាបានផងដែរ។

OPPO Watch
OPPO Watch
កម្មវិធី OPPO Watch
កម្មវិធី OPPO Watch
OPPO Watch
OPPO Watch
OPPO Watch
OPPO Watch

ជាក់ស្តែងក្នុងកម្មវិធី OPPO Watch & IOT VIP Experience & Pre Order នៅថ្ងៃទី01 ខែតុលា ឆ្នាំ2020 បានប្រកាសតម្លៃ OPPO Watch  41mm គឺមានតម្លៃត្រឹមតែ $199។ រីឯសម្រាប់ OPPO Watch  46mm វិញគឺមានតម្លៃ $369 ហើយអាចនិយាយបានថាចំពោះមុខងារ និងបច្ចេកវិទ្យាគឺលើសពីតម្លៃតែម្តង។ ដូច្នេះ លោកអ្នកអាចរកជាវ OPPO Watch បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO គ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ធានាថាលោកអ្នកប្រាកដជាដក់ជាប់ចិត្ត លង់ស្រលាញ់ និងទប់ចិត្តមិនជាប់ចង់ទិញ ដើម្បីក្លាយជាម្ចាស់នាឡិកាវៃឆ្លាត OPPO Watch ទាំងពីរទំហំនេះជាមិនខានទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO ក៏បានប្រកាសផលិតផល IOT ចំនួន 2​ បន្ថែមទៀតគឺកាសឥតខ្សែ OPPO Enco W51 មានតម្លៃ $79 និង OPPO Power Bank 18W មានតម្លៃ 29$។ សម្រាប់ OPPO Enco W51 គឺមានបច្ចេកវិទ្យាបញ្ជូនសំឡេងដំណាលគ្នា ធ្វើឲ្យការទទួលសំឡេងរបស់កាសឥតខ្សែ Enco W51 រហ័ស ពិសេសស័ក្កសមសម្រាប់ការស្តាប់តន្រ្តី មើលវីដេអូ និងលេងហ្គេម។ មិនតែប៉ុណ្ណោះមានសមត្ថភាពក្នុងការកាត់បន្ថយសំឡេងរំខានបានកាន់តែប្រើជាងកាសឥតខ្សែផ្សេងៗទៀត។ លើសពីនេះ ក៏មានបច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលកាន់តែងាយស្រួលក្នុងការបញ្ចូលថ្ម គឺគ្រាន់តែដាក់ប្រអប់កាសនៅលើបន្ទះសាកថ្មប្រភេទ Qi ជាការស្រេច។ រីឯ OPPO Power Bank 18W បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស 18W ដែលធ្វើឲ្យការសាកបំពេញថាមពលថ្មទូរស័ព្ទរបស់លោកអ្នកមានល្បឿនកាន់តែលឿន។

លឿនឡើង! ប្រញាប់ឡើង! កុំភ្លេចទិញនូវផលិតផលថ្មី OPPO Watch ដើម្បីក្លាយជាម្ចាស់នាឡិកាវៃឆ្លាតដ៏ស្រស់ស្អាតនេះមុនគេ ពិសេសទាន់ស្តុកមានកំណត់។ តោះ! រួសរាន់ឡើងទាន់ឱកាសពិសេសនេះមិនទាន់រំលងផុត៕

កម្មវិធី OPPO Watch
កម្មវិធី OPPO Watch
កម្មវិធី OPPO Watch
កម្មវិធី OPPO Watch
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T