ភ្នំពេញ៖ តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង គ្រត នៅតែមានការគាំទ្រ និងទទួលបានការគោរស្រលាញ់ពីហ្វេនៗជាច្រើន ជាមួយនឹងវោហាស័ព្ទ ពាក្យសម្ដីចាក់ទឹកមិនលិច ដែលតែងតែផ្ដល់ជាសំណើច និងភាពរីករាយជូនទៅដល់ទស្សនិកជន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកមកមើកពីជីវិតឯកជន តារាកំប្លែងរូបនេះវិញ ឃើញថា ពិតជាមានក្ដីសុខ និងសុភមង្គលយ៉ាងខ្លាំង ដែលមានការរស់នៅយ៉ាងចុះសម្រុងជាមួយនឹងស្វាមី និងកូនៗ យ៉ាងកក់ក្ដៅ មិនចាញ់ជីវិតប្ដីប្រពន្ធរបស់តារាផ្សេងៗទៀតនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង គ្រត ក៏បានបង្ហោះរូបភាព ២ សន្លឹក ដែលជារូបភាពកាលពីច្រើនឆ្នាំមុន រវាងនាងនិងស្វាមី និងរូបភាពនាពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុមគ្រួសាររបស់នាង បើកបង្ហាញពីជីវិតប្ដីប្រពន្ធដ៏ស្មោះស្ម័គ្រ ដែលបានរួមរស់ ឆ្លងកាត់ឧបសគ្គជាច្រើន អស់រយៈពេល ៣១ ឆ្នាំ ថែមទៀតផង។
នៅក្នុងនោះដែរ អ្នកនាង គ្រត បានសរសេរថា៖
បន្ទាប់ពីបានឃើញ ពីជីវិតប្ដីប្រពន្ធដ៏មានសុភមង្គល បែបនេះហើយ ក៏មានហ្វេនៗជាច្រើន ចូលរួមសម្ដែងក្ដីត្រេកអរ និងជូនពរឲ្យ អ្នកនាង និងស្វាមី កាន់តែមានក្ដីសុខខ្លាំងឡើង និងនៅតែកាន់តែដៃគ្នាបែបនេះ រហូតទៅ៕
សូមទស្សនារូបភាពខាងក្រោម៖