អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងធ្វើការចរចាផ្ទេរយកខ្សែការពារកណ្ដាលរបស់ក្រុម Inter Milan កីឡាករ Milan Skriniar ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការចុះផ្សាយរបស់កាសែត Football.london រនាំងការពារវ័យ២៥ឆ្នាំ បានស្ថិតនៅលើរ៉ាដារបស់ Spurs ជាយូរណាស់មកហើយ ខណៈបច្ចុប្បន្នក្លិបដែលមានមូលដ្ឋាននៅគាគខាងជើងទីក្រុងឡុដ៍ កំពុងព្យាយាមចរចាយករូបគេ មកពង្រឹងក្រុមលោក Jose Mourinho។
លោក Mourinho ត្រូវបានគេរាយការណ៍មកថា ចង់បាន Skriniar ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Toby Alderweireld ឬ Davinson Sanchez ក៏ដូចជាមកជំនួសតំណែងខ្សែការពារ Jan Vertonghen ដែលទើបចាកចេញ ទៅចូលរួមជាមួយក្លិប Benfica ដោយមិនមានតម្លៃខ្លួន កាលពីពាក់កណ្ដាលខែសីហា។
បើតាមប្រភពដដែល បានបន្តឲ្យដឹងទៀតថា Inter ទាមទារតម្លៃខ្លួនខ្សែការពារជម្រើសស្លូវ៉ាគី Skriniar ខ្ទង់៥០លានផោន (ឬប្រមាណ ៦៣ដុល្លារ) ប៉ុន្តែ Spurs នឹងមិនចំណាយដល់ការចង់បាន របស់ក្លិបយក្ស Serie A នោះទេ។
គួររម្លឹកដែរថា Skriniar បានផ្លាស់មកចូលរួមជាមួយ Inter កាលពីឆ្នាំ២០១៧ ក្នុងតម្លៃត្រឹម៧លានអឺរ៉ូ។ ដោយរយៈ៣ឆ្នាំកន្លងមកនេះ គេបង្ហាញខ្លួនបាន ១២៨ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង៕
ប្រភព៖ football.london