មនុស្សខ្លះ! ហាក់ធ្វើខ្លួនចេះដឹងរឿងគេពេកហើយ ចូលចិត្តធ្វើខ្លួនអត់ប្រយោជន៍ណាស់

//s9.kh1.co/01/01eb0aae0114c3a0ca5fad66eee5fc5bf428fd81.jpg
ប្រលោមលោក & អប់រំ

 ១១-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងសង្គមបច្ចុប្បន្ន មនុស្សយើងដើរទាន់សម័យកាល ម្នាក់ៗមានទូរស័ព្ទទំនើប មានគណនីហ្វេសប៊ុកមួយៗម្នាក់ មានការចែករំលែកយ៉ាងទូលំទូលាយ ប៉ុន្តែ វាក៏ប្រែក្លាយជាធ្វើឱ្យមនុស្សកើតជាគំនិតចាំតែច្រណែន ឈ្នានីស ទើស ចាំចាប់កំហុស ជាពិសេសនោះគឺ ទម្លាប់មនុស្សមួយភាគ ចូលចិត្តវិភាគ វែកញែក ចេះដឹងរឿងអ្នកដទៃ សូម្បីតែមិនមានរឿងទាក់ទងនឹងខ្លួនឯងសោះ ក៏ទើសទាល់នឹងគេ ក្ដៅក្រហាយនឹងគេដែរ ទម្លាប់បែបនេះ គេហៅថា ទម្លាប់មនុស្សអត់ប្រយោជន៍ ចូលចិត្តធ្វើខ្លួនក្នុងរឿងអត់បានការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ពេលខ្លះ អ្នកគួរតែបែងចែក និងអប់រំចិត្តគំនិតខ្លួនឯងឱ្យបានល្អ កុំពូកែតែខាងនិយាយដើមគេ វិភាគរឿងគេ ចេះដឹងរឿងគេខ្លះពេក អាចនិយាយបានថា វាមិនមានផលចំណេញសម្រាប់អ្នកឡើយ វាមិនមានបានប្រយោជន៍អ្វីសម្រាប់យើងនោះទេ ផ្ទុយទៅវិញ ការចេះដឹងរឿងគេខ្លាំងពេក វានាំតែបញ្ហា ការទើសទាល់ ក្ដៅក្រហាយ ដូចសន្សំភ្លើងទុកឱ្យខ្លួនឯងអ៊ីចឹងដែរ។ ការចេះដឹងរឿងអ្នកដទៃ ក្នុងចំណុចមួយដែលមិនមែនជារឿងពាក់ព័ន្ធនឹងយើង ការចេះដឹងរឿងគេ ដែលគេមិនបានមកសុំយោបល់ ឬមតិអ្វីពីយើងសោះនោះ វាមិនមែនជារឿងដែលល្អសម្រាប់យើងនោះទេ។

រូបតំណាង
រូបតំណាង

- កុំចំណាយពេលដ៏មានតម្លៃរបស់យើង ទៅខ្វល់ពីជីវិតអ្នកដទៃពេក។
- កុំចំណាយពេលដ៏មានតម្លៃរបស់យើង ទៅវិភាគពីបញ្ហារបស់អ្នកដទៃពេក។
- កុំចំណាយពេលដ៏មានតម្លៃរបស់យើង ទៅគិតខ្វល់ពីជីវិតគេជំនួសម្ចាស់គេពេក។

អ្នកខ្លះទើសគេ សូម្បីតែការតុបតែងខ្លួនរបស់គេ ទើសគេសូម្បីតែការស្លៀកពេករបស់គេ ទើសគេសូម្បីតែគេចាយលុយរបស់គេសោះ មនុស្សខ្លះ ខ្វល់ពីជីវិតគេខ្លាំងពេក រហូតភ្លេចក្រឡេកមើលខ្លួនឯង ខ្វល់ពីជីវិតអ្នកដទៃពេក រហូតមើលលែងឃើញពីស្ថានភាពនៃជីវិតខ្លួនឯង។ មនុស្សខ្លះ វិភាគជីវិតគ្រួសារអ្នកដទៃ តែធាតុពិតស្ថានភាពជីវិតគ្រួសាររបស់ខ្លួនឯង ក៏មិនល្អជាងគេប៉ុន្មានទេ អ្នកខ្លះ ជីវិតគ្រួសារដុនដាប យ៉ាប់យឺនជាងគេផង ប៉ុន្តែ មិនខ្វល់គិតគូរដោះស្រាយ គិតតែពេបជ្រាយ សើចចំអកជីវិតអ្នកដទៃទៅវិញ មនុស្សបែបនេះ គ្មាននរណាចង់រាប់អានជាមួយនោះឡើយ។
ឈប់បាន​ក៏ឈប់ទៅ កុំខ្វល់ពីជីវិតគេពេក វាហត់ណាស់ ជីវិតគេទេ រឿងរ៉ាបគ្រួសារគេទេ គេប្រើយ៉ាងម៉េច គេធ្វើអ្វី វាក៏ជារឿងរបស់គេដែរ យើងគិតតែជីវិតយើង មើលតែគ្រួសារយើងឱ្យបានល្អទៅបានហើយ៕

រូបតំណាង
រូបតំណាង


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T