ភ្នំពេញ៖ «ទូរស័ព្ទប្រាប់ផង» គ្រាន់តែបានលឺចំណងជើងបទចម្រៀងនេះ ធ្វើឱ្យប្រិយមិត្តនឹកស្រមៃ ទៅអតីតកាលប្រមាណ២០ឆ្នាំមុន ដែលបានកន្លងផុតទៅ តែហាក់បីដូចមូយពព្រិចភ្នែក ពេលនោះបទនេះទទួលបានភាពគាំទ្រល្បីល្បាញ ពីសំណាក់យុវវ័យយ៉ាងខ្លាំង តែងតែស្រែកច្រៀង មិនថាតាមជនបទស្រុកស្រែ ឬទីក្រុង នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវឆ្នាំ២០២០នេះ ក្នុងនាមជាម្ចាស់បទចម្រៀង និងលាយឡំដោយអត្ថន័យរឿងប្រវត្តិស្នេហាខ្លួនឯងពិតផងនោះ តារាចម្រៀងជើងចាស់ លោក សាន ផានិត បានចេញខ្លួនមកបង្ហើរសំនៀងសារជាថ្មី នៅកម្មវិធី MYTV Play របស់ស្ថានីយទូរទស្សន៍ MYTV បែបទម្រង់ Acoustic គ្របដណ្តប់ដោយទេសភាពធម្មជាតិពិតៗ។
ទោះបីកន្លងទៅច្រើនឆ្នាំយ៉ាងណាក៏ដោយចុះ លោក សាន ផានិត នៅតែរក្សាទឹកដមសម្លេងស្រទន់ ទំនុកច្រៀងមនោសញ្ចេតនាយ៉ាងជ្រៅទៅលើបទចម្រៀងខ្លួន ធ្វើឱ្យប្រិយមិត្តពេញចិត្តកោតសរសើរមិនដាច់ពីមាត់ ពីកម្មវិធី MYTV Play។
ដូចនេះ ទស្សនិកជនអាចទស្សនាកម្មវិធី MYTV Play ជារៀងរាល់ថ្ងៃ នៅលើកញ្ចក់ស្ថានីយទូរទស្សន៍ MYTV និងលើបណ្តាញសង្គមហ្វេសបុ៊កផេក «MYTV Play» និង Channel Youtube: MYTV Play ផងដែរ នឹងទទួលអារម្មណ៍ថ្មី ស្រស់ស្រាយជាមួយតារាចម្រៀងជាIdol ក្នុងដួងចិត្ត ជាច្រើនរូបទៀត៕