អីយ៉ា! តារា៤ក្រុម ត្រៀមខ្លួនធ្វើជាម្ចាស់ពានរង្វាន់កម្មវិធី «សង្វៀនម្ហូប» រដូវកាលទី១

//s9.kh1.co/de/de9830ee6464173db80ded6793ce383a02380a39.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃទី១៩​ ខែវិច្ឆិកាខាងមុខនេះ​ កម្មវិធីប្រកួតប្រជែងចម្អិនម្ហូបខ្មែរ ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា នោះគឺកម្មវិធី «សង្វៀនម្ហូប» នឹងឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះវត្តមានតារាចម្រៀង និង តារាសម្តែងចំនួន៤ក្រុម នឹងមានវត្តមានប្រកួតប្រជែង បន្ទាប់ពីពួកគេឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញ អស់ជាច្រើនសប្តាហ៍។

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញ ពីសំណាក់តារាសម្តែង និង តារាចម្រៀងអស់ជាច្រើនសប្តាហ៍​  នៅពេលនេះ កម្មវិធី «សង្វៀនម្ហូប» បានរកឃើញក្រុមឆ្នើមចំនួន៤ក្រុម  ត្រៀមខ្លួនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកទឹកប្រាក់ ២០លានរៀល និងពានរង្វាន់សង្វៀនម្ហូបរដូវកាលទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី «សង្វៀនម្ហូប»
  កម្មវិធី «សង្វៀនម្ហូប»

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​ ពោលគឺ​ ថ្ងៃទី១៩​ ខែវិច្ឆិកាខាងមុខនេះ​ កម្មវិធីប្រកួតប្រជែងចម្អិនម្ហូបខ្មែរ ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា នោះគឺកម្មវិធី «សង្វៀនម្ហូប» នឹងឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ។  ក្នុងនោះវត្តមានតារាចម្រៀង និង តារាសម្តែងចំនួន៤ក្រុម នឹងមានវត្តមានប្រកួតប្រជែង បន្ទាប់ពីពួកគេឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញ អស់ជាច្រើនសប្តាហ៍។

តារាទាំង៤ក្រុមនោះមានដូចជា៖​

ក្រុមទី១៖ កញ្ញា យ៉េយ៉េ និង កញ្ញា Pancake

  កញ្ញា យ៉េយ៉េ និង កញ្ញា Pancake
  កញ្ញា យ៉េយ៉េ និង កញ្ញា Pancake

ក្រុមទី២៖​ លោក ចន ច័ន្ទដារ៉ា និង កញ្ញា ពៅ លីដា

   លោក ចន ច័ន្ទដារ៉ា និង កញ្ញា ពៅ លីដា
   លោក ចន ច័ន្ទដារ៉ា និង កញ្ញា ពៅ លីដា

ក្រុមទី៣៖ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង កញ្ញា រឿន ណាត

  លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង កញ្ញា រឿន ណាត
  លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង កញ្ញា រឿន ណាត

ក្រុមទី៤៖ លោក ធាន និង អ្នកនាង ឡោម លក្ខិណា

  លោក ធាន និង អ្នកនាង ឡោម លក្ខិណា
  លោក ធាន និង អ្នកនាង ឡោម លក្ខិណា

ផលិតករកម្មវិធី «សង្វៀនម្ហូប» អ្នកនាង យុគ ចិន្តា បានលើកឡើងថា ក្រៅពីការបង្ហាញសម្ថតភាពចម្អិនរបស់តារាល្បី ៗ ដែលជាIdol របស់មហាជន កម្មវិធីនេះ មានទិសដៅសំខាន់ក្នុងការគាស់កកាយ នូវរបៀបចម្អិនម្ហូបរបស់ខ្មែរ  ដែលជាប្រពៃណី និងវប្បធម៌ ដែលមានតាំងពីយូរឡុងណាស់មកហើយ ឲ្យអ្នកទស្សនាបានស្គាល់។ ក្នុងនោះកម្មវិធីបានស្រាវជ្រាវម្ហូបខ្មែរនៅតាមតំបន់នានា យកមកធ្វើជាវិញ្ញសារសម្រាប់ការប្រកួត។ ជាការកត់សម្គាល់តារា និង អ្នកទស្សនាមួយចំនួន បានស្គាល់ពីឈ្មោះមុខម្ហូប ប៉ុន្តែមិនទាន់យល់ច្បាស់ពីរបៀបនៃការចម្អិន។ ក្រៅពីនេះ កម្មវិធី «សង្វៀនម្ហូប» ក៏ជាស្ពានតភ្ជាប់រវាងភ្ញៀវអន្តរជាតិ និងប្រពៃណីម្ហូបខ្មែរ ដែលជាផ្នែកមួយជួយដល់វិស័យទេសចរណ៍  ព្រោះថា វិស័យម្ហូបអាហារ គឺដើរទន្ទឹមគ្នានឹងវិស័យទេសចរណ៍។

ពិធិករ និង ពិធិការនី នៅក្នុងកម្មវិធី «សង្វៀនម្ហូប»
ពិធិករ និង ពិធិការនី នៅក្នុងកម្មវិធី «សង្វៀនម្ហូប»

សូមរំលឹកឡើងវិញថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «សង្វៀនម្ហូប» នឹងធ្វើឡើងថ្ងៃទី១៩  ខែវិច្ឆិកា ដោយមានការចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ CTN វេលាម៉ោង៨នាទីយប់។  ក្នុងនោះ ​ចំណោមតារាទាំង៤ក្រុម គឺមានតែមួយក្រុមតែប៉ុណ្ណោះ ដែលនឹងក្លាយទៅជាម្ចាស់ទឹកប្រាក់២០លានរៀល ម្ចាស់មេដាយមាស និង ពានរង្វាន់កម្មវិធី «សង្វៀនម្ហូប» រដូវកាលទី១៕

ទឹកប្រាក់រង្វាន់ ២០លានរៀល
ទឹកប្រាក់រង្វាន់ ២០លានរៀល
គណកម្មការនៅក្នុងកម្មវិធី «សង្វៀនម្ហូប»
គណកម្មការនៅក្នុងកម្មវិធី «សង្វៀនម្ហូប»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T