ជួបជាមួយ រ៉ូហ្សា និង ខៃ ម្តងទៀតក្នុងស្នាដៃដ៏ថ្មីសន្លាងមួយ មានចំណងជើងថា «ស្នេហ៍ឆ្លងវេលា» (មានវីដេអូ)​

//s9.kh1.co/55/5546ba22a90aaec702b50af9ffcb70bc672867cb.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

កញ្ញា រ៉ូហ្សា និងលោក ខៃ នឹងចាប់ដៃគ្នាសម្តែងនៅក្នុងរឿងថ្មី មានចំណងជើងថា «ស្នេហ៍ឆ្លងវេលា» ដែលនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ CTN ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨ យប់នេះ និងថ្ងៃស្អែកនៅ MyTV វេលាម៉ោង ៩:៣០ ព្រឹក។

ភ្នំពេញ៖ តើទស្សនិកជនទាំងអស់គ្នា មិនទាន់ភ្លេចតារាសម្តែងវ័យក្មេង ២រូប នោះគឺកញ្ញា រ៉ូហ្សា និងលោក ខៃ ដែលជាតួអង្គឯកក្នុងរឿងភាគបុរាណខ្មែរ «ទេពធីតាព្កុលមាស» មែន ឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែទេពកោសល្យ សមត្ថភាពក្នុងការសម្តែង និងរូបសម្រស់ស្រស់សោភា អ្នកទាំងពីរពិតជាបានឆក់យកនូវបេះដូង ការគាំទ្រជាច្រើនពីទស្សនិកជន ថែមទាំងដល់ថ្នាក់មានអ្នកគាំទ្របានសំណូមពរចង់ឃើញអ្នកទាំងពីរ ចាប់ដៃគូជាមួយគ្នាម្តងទៀតជាច្រើន តាមរយៈបណ្តាញសង្គមថែមទៀតផង។

  លោក ខៃ និង 

កញ្ញា រ៉ូហ្សា
  លោក ខៃ និង  កញ្ញា រ៉ូហ្សា

នៅពេលនេះ ពេលវេលាបានមកដល់ហើយ តួឯកប្រុសស្រីនៃរឿងភាគបុរាណខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំ ២០២០ នេះ នឹងត្រលប់មកវិញជាមួយវណ្ណកម្មថ្មីមួយ ដែលផលិតឡើងក្រោមស្ថានីយទូរទស្សន៍ MyTV ដែលជាភាពយន្តខ្នាតខ្លីមានចំណងជើងថា «ស្នេហ៍ឆ្លងវេលា» ដែលភាពយន្តមួយនេះ និយាយពីសម័យកាលថ្មី អ្វីដែលពិសេសនោះ គឺមានអាថ៌កំបាំងជាច្រើន ដោយធ្វើឱ្យអ្នកទស្សនាមិនអាចទាយពីសាច់រឿងត្រូវជាមុននោះទេ ដោយផលិតករនៃស្នាដៃមួយនេះ នោះគឺលោក គឹមអាន សុផាស័ក្ត សូមធ្វើការបង្ហើបត្រឹមតែប៉ុណ្ណឹងសិន។

សូមរង់ចាំទស្សនានៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ CTN ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨ យប់នេះ  និងថ្ងៃស្អែកនៅ MyTV វេលាម៉ោង  ៩:៣០ ព្រឹក៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
រឿង «ស្នេហ៍ឆ្លងវេលា»
រឿង «ស្នេហ៍ឆ្លងវេលា»
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T