ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg
សង្គម

 ២៦-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀង កញ្ញា មាស សុខសោភា លោក ឆន សុវណ្ណារាជ និង លោក ហ្សូ ណូ

ភ្នំពេញ៖​  Tiger ​មាន​មោទនភាព​​ក្នុងការ​​រៀប​ចំ​ការ​ប្រគំ​តន្រ្តីឆ្លងឆ្នាំ​សកល​​ Tiger New Year’s Eve ដ៏​ធំមហាសាល ដែលនឹង​ត្រូវ​​ផ្សាយ​​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​និង​លើ​ប្រព័ន្ធ​អន​ឡាញ ​ ​ជាមួយ​នឹងការ​នាំ​យកនូវ​​​​វត្តមាន​ កំពូល​តារា​ចម្រៀង និង​ឌីជេ​ល្បីៗ​ ដើម្បី​មក​រួម​គ្នា​ប្រគំនិង​ផ្តល់​ភា​ព​សប្បាយ​រីក​រាយ​ដល់​ទស្សនិក​ជននៅ​ថ្ងៃទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍​ដ៏​ធំ​ដែល​​មិន​អាច​រំលង​បាន​នេះ ​នឹង​ត្រូវ​បានប្រារព្ធធ្វើ​ឡើង​និង​​ផ្សាយ​​ផ្ទាល់​ព្រម​គ្នា ​នៅលើ​​កញ្ចក់​ទូរទស្សន៍ស៊ីធីអិន​ ​លើគេហទំព័រហ្វេសប៊ុក​របស់ទូរទស្សន៍ស៊ីធីអិន​ និង Tiger​​ ព្រមទាំង​គេហទំព័រ​ហ្វេស​ប៊ុក​​តារា​កិត្តិយស ​ដែល​​​ទស្សនិក​ជន​អាចចូល​រួម​​ទស្សនា រាំ​ ច្រៀង​​កំសាន្ត​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ មិត្តភក្តិ​ ឬមនុស្ស​ជុំ​វិញ​ខ្លួន​មក​ពី​គ្រប់​ទិស​ទីដោយសុវត្ថិភាព។

នេះ​ជា​លើក​ដំបូង​​ហើយដែល​ Tiger​​ រៀបចំការ​ប្រគំតន្ត្រី​​ឆ្លងឆ្នាំសកល Tiger New Year’s Eve ដែល​នឹងធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើកញ្ចក់​ទូរទស្សន៍​ និង​ប្រព័ន្ធ​អនឡាញ​តែប៉ុណ្ណោះ​ ដើម្បី​​បង្កើត​ភាព​​សប្បាយ​រីក​រាយ​ដល់​អតិថិជន​របស់​ខ្លួន​ ក៏​ដូច​ប្រជាជន​កម្ពុជា​ទាំង​មូល​ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​​ឆ្នាំ​សកល និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​វិធាន​ការ​សុវត្ថិភាពនាពេល​បច្ចុប្បន្ន​​​។​

Tiger ​មាន​មោទនភាព​​ក្នុងការ​​រៀប​ចំ​ការ​ប្រគំ​តន្រ្តីឆ្លងឆ្នាំ​សកល​​ Tiger New Year’s Eve
Tiger ​មាន​មោទនភាព​​ក្នុងការ​​រៀប​ចំ​ការ​ប្រគំ​តន្រ្តីឆ្លងឆ្នាំ​សកល​​ Tiger New Year’s Eve

ការប្រគំតន្រ្តី​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ Tiger​ នេះ​នឹ​ងចាប់​ផ្តើម​ការ​ប្រគំនៅ​ម៉ោង ៩យប់​និង​បញ្ចប់​នៅ​ម៉ោង ១២និង​១៥​នាទី​អធ្រាត្រ​ ជាមួយ​នឹងការ​​សម្តែង​ ច្រៀង រាំ​យ៉ាង​សប្បាយ​រីករាយ​ ជាមួយ​នឹង​កំពូល​តារា​ចម្រៀង​ដ៏​ល្បី​ ដូចជាកញ្ញា មាស​ សុខសោភា លោក​ ឆន ​សុវណ្ណារាជ លោក ​ហ្សូ ណូ ក្រុម​ចម្រៀង​ Dark Storm  និងសិល្បករ  ផ្សេងៗ​ទៀតដែល​ញ៉ាំងឲ្យ​កម្មវិធី​កាន់​តែ​កក្រើក​ថែម​ទៀត​។

កញ្ញា​ មាស​ សុខ​សោភា​បាន​និយាយ​​​ថា​៖

«​នាង​ខ្ញុំ​ពិត​ជា​​រំភើប​ខ្លាំង​ណាស់ ​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីប្រគំ​តន្រ្តី​បែប​ថ្មី​នេះ​​។ ហើយ​នាង​ខ្ញុំក៏​មាន​សេចក្តី​ត្រេកអរ​ ​ ដែល​នឹង​​​ជួប​ជា​មួយ​នឹង​កំពូល​តារា​ចម្រៀង​ លោក ឆន​ សុវណ្ណារាជ លោក​ ហ្សូ ណូ​ និង​សិល្បករ ឌីជេ​ល្បីៗ​ដទៃ​ទៀត​នាពេល​ខាង​មុខ​។​ នាង​ខ្ញុំ​សង្ឃឹម​ថា​ ការប្រគំ​តន្រ្តី​មួយ​នេះ​នឹង​ចូល​រួម​កំដរអារម្មណ៍ និង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ទៅ​ដល់​ទស្សនិក​ជន​របស់​យើង ហើយ​​ចូល​រួម​​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១ ទាំង​អស់​គ្នា​។ ដូច​នេះ​សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​ជាមួយ​​​ទស្សនីយភាព​ថ្មី​ហើយ​ប្លែក និង​​ការ​សម្តែង​ ច្រៀង​ រាំនូវ​បទ​ចម្រៀង​ជា​ច្រើន​បទ​»។​

ការ​​ប្រគំតន្រ្តី​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ​នេះ​ក៏​មិន​អាច​ខ្វះ​បាន​នូវ​វត្តមាន​ ឌីជេ​ដ៏​មាន​ប្រជាប្រិយ​ភាព​និង​ប្រកប​ដោយ​ទេពកោសល្យ​គឺ ឌីជេ ​Do Me និង ឌីជេ អាឡិច មេត ដែល​នឹង​នាំ​យកចង្វាក់​ភ្លេង​​ពេញ​និយម​មក​បម្រើជូន​អារម្មណ៍​របស់​ទស្សនិកជន​​សម្រាប់​រាត្រី​នោះ​។ កម្មវីធី​ក៏​នឹង​រួម​បញ្ចូល​នូវ​ការ​សម្តែង​ដ៏​រំភើប កន្ត្រាក់​អារម្មណ៍ ​ដោយ​ក្រុម World of Dance និង​ការ​ប្រកួត​ច្រៀង​រ៉េប​​ផង​ដែរ​។

​ទស្សនិកជន​ដែល​ចូល​រួម​ទស្សនា​កម្មវិធីតាម​រយៈការ​ផ្សាយផ្ទាល់​នឹងមាន​ឱកាស​ចូល​រួម​ឆ្លង​ឆ្នាំ​​ ជាមួយ​តារា​កិត្តិយស​ និង​មើល​កាំ​ជ្រួចដែល​នឹង​ត្រូវ​បាន​បញ្ជាំង​នៅ​លើ​ទូរទស្សន៍​LEDខ្នាត​យក្ស​ ​ដើម្បី​អបអរ​សា្វគមន៍​ឆ្នាំ​ថ្មី៕

អំពី​ស្រាបៀរ​ Tiger

ស្រាបៀរ Tiger​ ត្រូវ​បាន​ផលិត​ឡើង​​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណភាព​លំដាប់​ពិភព​លោក ​ចាប់​តាំងពីឆ្នាំ១៩៣២មកម្ល៉េះ។ សព្វ​ថ្ងៃ​ Tiger​ គឺជា​ស្រាបៀរគុណភាព​ខ្ពស់​ ​លំដាប់​ថ្នាក់​លេខ​១​នៅ​ក្នុង​តំបន់​អាស៊ី និង​ជា​ស្រាបៀរមួយ​ក្នុង​ចំណោម​ស្រាបៀរលើ​ពិភព​លោក​​​ដែល​មាន​ម៉ាក​ល្បី​ និង​រីក​ចម្រើន​លឿន​បំផុតនៅ​ទូទាំង​​ពិភពលោក​។ ​ Tiger  ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​​ជា​ង​ ៥០​ប្រទេស​​ នៅជុំ​វិញពិភព​លោក។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Tiger​​ បាន​ប្តេជ្ញា​គាំទ្រ​ដល់​អ្នកជំនាន់​ថ្មី​ដែល​​មាន​ទេពកោសល្យក្នុង​ការ​បង្កើត​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ និង​ហ៊ាន​បង្ហាញ​​ភាព​ខុស​ប្លែក​ពី​គេ​​​របស់​ខ្លួន​។ Tiger នឹង​បន្ត​គាំទ្រ​ពួក​គេ​តាម​រយៈការ​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដែល​ពួក​គេ​មិន​អាច​នឹក​ស្មាន​ដល់​ ដូច​ជា​កម្មវិធី « Uncaged Night » ពី​ជុំ​វិញពិភព​លោក និង​ Uncage Street Food ឬ Air-ink Project។ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់ ​www.tigerbeer.com

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T