ធ្វើអ៊ីចឹងបានទៀត! កីឡាការិនីជប៉ុនម្នាក់នេះផ្លាស់មកលេងរួមគ្នាជាមួយក្រុមបាល់ទាត់បុរស

//s9.kh1.co/9f/9f547dcea28bb02bff0f7f0727df17272d57d723.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតីតសមាជិកជើងឯក World Cup នារីរបស់ជប៉ុន នាង Yuki Nagasato ផ្លាស់មកលេងរួមគ្នាជាមួយក្រុមបុរសរបស់ក្លិប Hayabusa Eleven

បរទេស៖ ថ្មីៗនេះកីឡាការិនី Yuki Nagasato​ បានផ្លាស់ចេញពីក្រុមបាល់ទាត់នារីរបស់ក្លិប Chicago Red Stars នៅសហរដ្ឋអាមេរិក មកចូលរួមជាមួយក្រុមបាល់ទាត់បុរសរបស់ក្លិបជប៉ុន Hayabusa Eleven ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការនី Yuki Nagasato និងប្រធានក្លិប Hayabusa Eleven
  កីឡាការនី Yuki Nagasato និងប្រធានក្លិប Hayabusa Eleven

មូលហេតុដែលមកចូលរួមជាមួយក្រុមបុរសរបស់ក្លិប Hayabusa Eleven ដូចនេះ ដោយសារតែរូបនាងចង់មកលេងរួមគ្នាជាមួយបងប្រុសបង្កើត ដែលកំពុងលេងឲ្យក្លិបមួយនេះដែរនោះ។ គួរឲ្យដឹងដែរថាក្លិប Hayabusa Eleven មិនស្ថិតក្នុងក្រមខ័ណ្ឌកំពូលរបស់ជប៉ុននោះទេ ពោលនៅក្រោមក្របខ័ណ្ឌ J-League ច្រើនថ្នាក់ណាស់។

  កីឡាការនី Yuki Nagasato
  កីឡាការនី Yuki Nagasato

កីឡាការនីវ័យ៣៣ឆ្នាំរូបនេះ ជាសមាជិកម្នាក់ដែលជួយឲ្យជម្រើសជាតិជប៉ុនលើកពាន World Cup នារីក្នុងឆ្នាំ២០១១។ ហើយបន្ទាប់ពីផ្លាស់ទៅលេងឲ្យក្លិប Chicago Red Stars ក្នុងក្របខ័ណ្ឌកំពូលនៃបាល់ទាត់នារីរបស់សហរដ្ឋអាមេរិក NWSL កាលពីឆ្នាំ២០១៧ ខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនបានចំនួន៥២ប្រកួតឲ្យក្លិប៕ 

  កីឡាការនី Yuki Nagasato
  កីឡាការនី Yuki Nagasato

ប្រភពcbssports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T