បរទេស៖ កាលពីប៉ុន្មានថ្ងៃនេះ តារាចម្រៀង Justin Bieber បានលេចមុខជាតួសម្តែង ជាមួយម៉ូតសក់ថ្មីដ៏គួរឲ្យចាប់អារម្មណ៍មែនទែន នៅក្នុងបទចម្រៀង របស់តារារ៉េប Drake មានចំណងជើងថា «Pop Star» ដែលទើបតែចេញបាន២ថ្ងៃប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងបទចម្រៀងនេះ តារាចម្រៀងវ័យ២៦ Justin Bieber បានដើរជាតួអង្គឯក ដោយគ្មានបានច្រៀងមួយម៉ាត់ឡើយ ប៉ុន្តែលោកបានបានចូលរួមក្នុងបទនេះក្នុងនាមជាតារាសម្តែង ដោយបង្ហាញការកាយវិការយ៉ាងរស់រវើកក្នុងបទនេះយ៉ាងអស្ចារ្យ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺម៉ូតសក់ថ្មី រួញរបៀបអង្គាដី លាយជាមួយពណ៍ទង់ដែង ដែលមើលទៅកាន់តែធ្វើឲ្យសម្រស់តារាប្រុសម្នាក់កាន់តែមានភាពទាក់ទាញនិង មានភាពសុីវិល័យមួយកម្រិតទៀតផងដែរ។
ក្រោយពីបានឃើញ ដូច្នេះរួចមក ហ្វេនជាច្រើននាំគ្នាសរសើរតារាចម្រៀង រូបនេះដែលតែងតែរកស្ទាយ៍ថ្មីប្លែកៗដែលសមសួនជាមួយនឹងរូបរាងរបស់ខ្លួនជានិច្ច ដោយម្តងៗណាក៏មិនដែលធ្វើឲ្យអ្នកគាំទ្រអាក់អន់ស្រពន់ក្នុងចិត្តម្តងណាឡើយ ៕
សូមចូលមើលរូបភាពខាងក្រោម៖





