យល់ដឹង៖ ក្នុងសម័យជឿនលឿន ការតុបតែងខ្លួន ជារឿងសំខាន់ ក្នុងនោះក្លិនខ្លួនក៏រឹតតែសំខាន់ ជាពិសេសអ្នកដែលឧស្សាហ៍ ចេញទៅជួបជាមួយភ្ញៀវ ឬមនុស្សនៅខាងក្រៅ តែងចង់ឲ្យមានក្លិនខ្លួន ក្រអូបប្រហើរជានិច្ច នៅរាល់ពេលដែល ទៅជួបគេម្តងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទឹកអប់ ក្នុងសម័យនេះ កំពុងទទួលបាននៅ ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មនុស្សគ្រប់ ស្រទាប់វណ្ណៈ មិនថាមនុស្សប្រុស ឬស្រី ចាស់ឬក្មេង នោះទេ។ តែស្របពេលជាមួយគ្នានោះ ក៏មានមនុស្សភាគតិចណាស់ ដែលបានដឹងពីតិចនិច ត្រឹមត្រូវក្នុងការប្រើប្រាស់។ ទឹកអប់មិនមែនចេះតែបាញ់ ព្រោះកន្លែងខ្លះ នៃរាងកាយយើង នៅពេលដែលបាញ់ខុស មិនត្រឹមតែមិនទទួល លទ្ធផលទេ តែបែរជានាំគ្រោះថ្នាក់ មកឲ្យយើងទៅវិញ។
ជាក់ស្តែង ការជ្រើសរើសទឹកអប់ ជារឿងសំខាន់ហើយ តែតិចនិច ក្នុងការបាញ់ទឹកអប់ក៏ រឹតតែសំខាន់ទៅទៀត។ ប្រសិនបើអ្នក មិនដឹងពីកន្លែង ប្រើប្រាស់ឲ្យបាន ត្រឹមត្រូវទេនោះ ទោះបីទឹកអប់ថ្លៃ ជាប់ក្លិនបានយូរ ក៏មិនអាចទទួលបាន លទ្ធផលគាប់ចិត្តបានដែរ៕
*កន្លែងដែលត្រឹមត្រូវ៖
១. បាញ់ខាងក្រោយជង្គង់
អ្នកដែលមិនធ្លាប់ ប្រហែលជាអាចមានអារម្មណ៍ថា ពិបាកបន្តិច នៅពេលដែលបាញ់ដំបូង ប៉ុន្តែការដែលបាញ់ទឹកអប់ នៅខាងក្រោយជង្គង់ របស់អ្នកនឹងអាចទទួលបាន លទ្ធផលល្អ បាញ់វានៅពេលដែលអ្នក ងូតទឹកហើយ និងបន្ទាប់ពី អ្នកលាបឡេហើយផងដែរ។
២. បាញ់នៅចន្លោះភ្លៅខាងក្នុង
វាអាចនឹងមានគ្រោះថ្នាក់ ប្រសិនបើអ្នកបាញ់ទឹកអប់ នៅជិតតំបន់ឯកជន តែអ្នកអាចបាញ់ បាននៅបរិវេណភ្លៅខាងក្នុង។ កម្តៅនឹងអាចរក្សាភាព ក្រអូបនៃទឹកអប់បានពេញមួយថ្ងៃ។ បន្ថែមពីនេះ នៅពេលដែលអ្នក អោបនរណាម្នាក់ ក៏មិនអាចទុកក្លិន របស់អ្នកលើពួកគេដែរ។
៣. បាញ់នៅចន្លោះដើមទ្រូងរបស់អ្នក
ប្រសិនបើសម្លៀកបំពាក់ របស់អ្នកបញ្ចេញទ្រូង អ្នកអាចបាញ់វាស្រាលៗ លើទ្រូង។ វានឹងមិនមានក្លិន ដិតដូចនៅកដៃ តែវានឹងមានក្លិន ប្រហើរស្រាលៗ ភាយដល់អ្នកនៅក្បែរៗនោះ។
៤. បាញ់នៅខាងលើពោះ
ប្រសិនបើអ្នកពាក់ នៅសម្លៀកបំពាក់បញ្ចេញ នៅបរិវេណក្បាលពោះ អ្នកអាចបាញ់ទឹកអប់ នៅលើក្បាលពោះ របស់អ្នក វានឹងជួយឲ្យជាប់ក្លិនបានល្អ នៅពេលដែល អ្នកដើរកាត់ឬ ជួបនឹងនរណាម្នាក់ផងដែរ។
*កន្លែងដែលមិនត្រូវបាញ់
១. ហាមបាញ់លើក្លៀក
ញើសអាចមានប្រតិកម្ម ជាមួយទឹកអប់ ដែលអាចបង្កឲ្យទៅជា ក្តៅនិងរមាស់។ ក្រៅពីនេះ វាក៏នឹងមិនទទួលបាន លទ្ធផលល្អនោះដែរ។
២. ហាមបាញ់នៅជិតបរិវេណឯកជន
ប្រសិនបើ អ្នកប្រើប្រាស់ទឹកអប់ នៅតំបន់បរិវេណឯកជន របស់អ្នក វាអាចនឹងធ្វើឲ្យស្បែក នៅតំបន់នោះស្ងួត។ លើសពីនេះ វាអាចធ្វើឲ្យតំបន់នោះ ងាយប្រតិកម្មរមាស់ និងរលាក់ផងដែរ។
៣. ហាមបាញ់នៅក្បែរភ្នែក
ចៀសវាង បាញ់ទឹកអប់ នៅតំបន់ភ្នែករបស់អ្នក។ ទឹកអប់អាចមានជាតិអាល់កុល មានផ្ទុកជាតិអេទីឡែន ប្រភេទខ្លះ អាចមានរហូតដល់ ៩៥ ភាគរយ
ដែលអាចបណ្តាលឱ្យ រលាកនិងក្រិន ប្រសិនបើអ្នកបាញ់ នៅជិតតំបន់ភ្នែករបស់អ្នក។
៤. ហាមបាញ់នៅលើដៃ
កន្លែងមួយដែលមាន ប្រជាប្រិយបំផុតពី អ្នកនិយមប្រើទឹកអប់នោះគឺ បាញ់នៅត្រង់បរិវេណត្រង់កដៃ ក៏ប៉ុន្តែអ្នកគួរតែចៀសវាង បាញ់នៅលើដៃ។ ប្រសិនបើអ្នកបាញ់ នៅលើដៃ ជាតិអាល់កុលដែលមាន នៅក្នុងទឹកអប់នឹង អាចធ្វើឲ្យដៃរបស់អ្នក ប្រែជាស្ងួត ប្រេះ ហើយធ្ងន់ធ្ងរយូរៗទៅ អាចបណ្តាលឲ្យ ប្រតិកម្មរហូតដល់ ចេញឈាមផងដែរ។
ប្រភព៖ brightside, Reader's Digest