ចិន៖ កាលពីថ្មីៗនេះ ធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនជាច្រើន ធ្វើការរិះគន់ចំពោះ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Angela Baby បន្ទាប់ពី បែកធ្លាយរូបភាព ក្នុងពេលថតពាណិជ្ជកម្ម អំឡុងពេលមានផ្ទៃពោះរបស់នាង នៅលើបណ្តាញសង្គម ដែលនៅក្នុងនោះដែរ នាងក៏បានប្រើបច្ចេកទេសឧបករណ៍ជំនួយ ធ្វើឲ្យមានផលប៉ះពាល់ដល់វិជ្ជាជីវៈរបស់តារាស្រីរូបនេះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះមិនមែនជាលើកទី ១ នោះទេដែល Angela Baby រងការចោទប្រកាន់ថា នាងមិនមានជំនាញវិជ្ជាជីវៈ នៅកន្លែងធ្វើការ ជាពិសេសអំឡុងពេលមានផ្ទៃពោះ ហើយឧប្បត្តិហេតុនេះ ត្រូវបានគេចាត់ទុកថា ជារឿងអាស្រូវដ៏ធំបំផុតមួយ នៅក្នុងអាជីពរបស់ Angela Baby ដែលបណ្តាលឱ្យកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ថែមទៀតផង។
នៅក្នុងនោះ ក៏មានប្រិយមិត្តរបស់នាងជាច្រើន បានចូលមកពន្យល់ថា ដោយសារតែនាងមានផ្ទៃពោះបែបនេះ ធ្វើឲ្យនាងមានភាពលំបាក ហើយម៉្យាងទៀត ព្រោះមិនចង់ប៉ះពាល់ដល់សុខភាព ទើបនាងត្រូវប្រើបច្ចេកទេសជំនួយបែបនេះ។
ប៉ុន្តែ ចំពោះហេតុការណ៍នេះ ធ្វើឲ្យសាធារណជនជាច្រើន នៅតែសម្ដែងក្ដីមិនសប្បាយចិត្តនឹងនាង ដោយបាននិយាយថាប្រសិនបើនាងព្រួយបារម្ភអំពីសុខភាពរបស់នាង កុំទទួលយកការងារនេះតទៅទៀត គួរតែថែរក្សាសុខភាពខ្លួនឯងនៅផ្ទះវិញ ប្រសិនបើចង់រកលុយមែន សូមកុំធ្វើឱ្យទស្សនិកជនខកចិត្ត បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖




