ហាងកាហ្វេ UrHOBBY House ត្រៀមបើកដំណើរការសាកល្បង ដើម្បីបម្រើសេវាកម្មភេសជ្ជៈ និង អាហារឈ្ងុយឆ្ងាញ់ នៅកម្ពុជា!

//s5.kh1.co/4e/4e5ea52a9ae42a2804d2ac3f6e9746cf58ea9f0c.jpg
សង្គម

 ១៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

UrHOBBY House ជាហាងកាហ្វេរសជាតិថ្មីសម្រាប់យុវវ័យ និងមនុស្សទូទៅ ព្រមទាំងជាកន្លែងជួបជុំពិភាក្សាការងារ ប្រកបដោយផាសុកភាពមួយ កំពុងតែត្រៀមបើកដំណើរការសាកល្បង ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមបម្រើសេវាកម្មភេសជ្ជៈ ក្នុងទីផ្សារនៃប្រទេសកម្ពុជា ទោះបីជាទើបតែលេចវត្តមានដំបូងក្ដី។

ភ្នំពេញ៖ UrHOBBY House ជាហាងកាហ្វេរសជាតិថ្មីសម្រាប់យុវវ័យ និងមនុស្សទូទៅ ព្រមទាំងជាកន្លែងជួបជុំពិភាក្សាការងារ ប្រកបដោយផាសុកភាពមួយ កំពុងតែត្រៀមបើកដំណើរការសាកល្បង ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមបម្រើសេវាកម្មភេសជ្ជៈ ក្នុងទីផ្សារនៃប្រទេសកម្ពុជា ទោះបីជាទើបតែលេចវត្តមានដំបូងក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»

តំណាងហាងកាហ្វេ UrHOBBY House បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីបានសិក្សាទៅលើទីផ្សារនៃការទទួលទានកាហ្វេ និងភេសជ្ជៈនានា នៅក្នុងប្រទេសកម្ពុជារួចមក UrHOBBY House បានសម្រេចនឹងបើកដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី០៧  ខែសីហា ខាងមុខនេះ។ អ្វីដែលកាន់តែពិសេសជាងនេះ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ហាងកាហ្វេ UrHOBBY House មានការបញ្ចុះតម្លៃជូនអតិថិជនដល់ទៅ៥០%  រាល់ការមកទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗ។

តំណាងដដែលបន្តថា យ៉ាងណាមិញ ចាប់ពីថ្ងៃ០១ ដល់ថ្ងៃទី០៧ ខែសីហា រាល់ភ្ញៀវដែលមកទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗ នៅហាង UrHOBBY House ក៏មានការបញ្ចុះតម្លៃរហូតដល់ ៣០%ផងដែរ បន្ទាប់ពីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ គឺអតិថិជនទទួលបាននូវការប្រូម៉ូសិនពិសេស ទិញ១ថែម១ តែម្ដង។

បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»

សូមបញ្ជាក់ថា ហាងកាហ្វេ UrHOBBY House មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែងសម្រាប់សិស្ស និស្សិត អ្នករកស៊ី និងមន្ត្រីរាជការ សម្រាកលំហែ អារម្មណ៍។ ជាពិសេស UrHOBBY House ក៏ជាកន្លែងមួយដែលអាចធ្វើការ កន្លែងណាត់ជួបជជែកកម្សាន្ត ទំាងជាលក្ខណៈមិត្តភាព និងការងារជាច្រើនទៀតផងដែរ។

UrHobby House គឺជាហាងកាហ្វេ ដែលលោកអ្នកអាចទទួលទាននូវ ភេសជ្ជៈ និងអាហារដ៏ឈ្ងុយឆ្ងាញ់ ហើយ អាចមកមើលរូបតុក្កតាផ្គុំក្នុង Anime ផ្សេងៗ និង Gundam ដែលត្រូវបានធ្វើឡើងដោយអ្នកជំនាញផ្គុំ Gundam ផង ដែរ។ ការផ្គុំរូបនេះ ក៏អាចជាចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។

ហាងកាហ្វេ UrHOBBY House មានទីតាំងស្ថិតនៅលើ ផ្លូវ២០០២ កែងនឹងផ្លូវ ៣៧១, ភូមិអូរបែកក្អម , សង្កាត់ ទឹកថ្លា , ខណ្ឌសែនសុខ , រាជធានីភ្នំពេញ ៕

បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
បរិយាកាសក្នុងហាងកាហ្វេ «UrHOBBY House»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T