ភ្នំពេញ៖ ប្រជាប្រិយភាពរបស់តារាចម្រៀងកញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែឡើងកូដខ្លាំង ហើយ ពេលនេះនាងដូចជាតារាមានពន្លឺរះក្នុងសិល្បៈមិនធម្មតានោះទេ។ ជាមួយនឹងពិធីការិនីលេចធ្លោ អ្នកស្រី កែវ ចាន់និមល មានទឹកដម និងថ្វីមាត់វាចារវោហាសព្ទនោះ អ្នកទាំងពីរបានចូលរួមកម្មវិធីសម្ពោធក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក កាលពីថ្ងៃទី ១ ខែធ្នូ កន្លងទៅនេះ។ ដោយមានអ្នកស្រី កែវ ចាន់និមល ជាពិធីការិនីសម្រាប់កម្មវីធី និងកញ្ញា ស៊ូហ្សាណា ជាអ្នកច្រៀងអបអរកម្សាន្តអារម្មណ៍ភ្ញៀវកិត្តិយស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អេចថត ឯ.ក មាននាំចូលគ្រាប់កាហ្វេអារ៉ាបីកា និងរូប៉ូស្តា គុណភាពខ្ពស់ល្អ ជាលក្ខណៈគ្រាប់កាហ្វេមិនទាន់លីង និងគ្រាប់កាហ្វេដែលលីងរួចទៅតាមតំរូវការរបស់អតិថិជន។ ក្រុមហ៊ុនមានគោលបំណងចង់ឲ្យអ្នកចូលចិត្តញ៉ាំកាហ្វេ ងាកមកភ្លក់កាហ្វេនៅតាមហាងកាហ្វេស្អាតៗ ឬក៏ប្រេនៗនោះឱ្យងាកមកញ៉ាំកាហ្វេដែលឆ្ងាញ់មានគុណភាពខ្ពស់ ទោះបីជាហាងកាហ្វេនោះ មិនមែនជាទីកន្លែងដែលគួរឱ្យទាក់ទាញក៏ដោយ៕
ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អេចថត ឯ.ក មានអាសយដ្ឋានផ្ទះលេខ ៩ ផ្លូវ ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ទូរស័ព្ទ: 023 213 213
អ៊ីម៉ែល: [email protected]
វេបសាយ: www.uroastbean.com
តាមដានលើហ្វេសប៊ុក: www.facebook.com/uroastbeankh/
ទស្សនាវីដេអូ និងកម្រងរូបភាពខាងក្រោម៖







