ភ្នំពេញ៖ នៅក្នុងកម្មវីធីសន្និសិទ្ធិប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុន World Human Resource Development ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ចំនួនពីរ គឺពានរង្វាន់ “Best Employer Brand Award 2020” និងពានរង្វាន់ “Award for Excellence in Improving Business Performance through Leadership”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះក្រុមហ៊ុន DKSH Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ចំពោះក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ បានទទួលនូវពានរង្វាន់កោតសរសើរសមិទ្ធផលចំនួនពីរ នៅក្នុងកម្មវិធីសន្និសិទ្ធ World Human Resource Development។ ពានរង្វាន់ទីមួយគឺ “Best Employer Brand Award 2020” និងពានរង្វាន់ទីពីរគឺ “Award for Excellence in Improving Business Performance through Leadership” ដែលពិធីទទួលពានរង្វាន់នេះប្រព្រឹត្តិទៅនៅទីក្រុងបាងកក ដែលបានរៀបចំឡើងដោយក្រុមហ៊ុន The World HRD Congress and Star of the Industry Group។

ពានរង្វាន់ទាំងពីរនេះ គឺជាការទទួលស្គាល់នូវសមិទ្ធផលដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន DKSH Cambodia ដែលត្រូវបានវាយតម្លៃដោយគណៈវិនិច្ឆ័យជំនាញពីស្ថាប័នអន្តរជាតិជ្រើសរើសស្នាដៃរបស់ខ្លួនក្នុងចំណោមក្រុមហ៊ុនចំនួន ២០ ផ្សេងៗទៀតនៅកម្ពុជា។ “Best Employer Brand Award 2020” ជាពានរង្វាន់បង្ហាញពីកម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុនទាក់ទងទៅនឹងបរិយាកាសការងារ ដំណើរការគោលការណ៍ដែលត្រូវអនុវត្តសកម្មភាពរបស់និយោជក និងនិយោជិត និងឱកាសនៅក្នុងអាជីពការងារ។ ពានរង្វាន់ “Award for Excellence in Improving Business Performance through Leadership” គឺបង្ហាញនូវសមិទ្ធផលឆ្នើមរបស់ DKSH Cambodia ក្នុងការកសាងនូវភាពជាអ្នកដឹកនាំដ៏រឹងមាំមួយ។

លោក យ៉ង់ ណាវុធ នាយកប្រចាំប្រទេសផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា៖
«ខ្ញុំមានមោទនភាពដែលក្រុមហ៊ុន DKSH Cambodia ត្រូវបានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់បរិយាកាសការងារគំរូមួយ និង បង្កើតក្រុមការងារដែលមានសមត្ថភាពខ្ពស់។ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់គ្រប់គ្រងប្រចាំប្រទេស និង បុគ្គលិកទាំងអស់ចំពោះការខិតខំ និង ការប្តេជ្ញាចិត្តរបស់ពួកគេ។ បើគ្មានពួកគេទេ យើងក៏មិនទទួលបានពានរង្វាន់ទាំងនេះដែរ។ បុគ្គលិករបស់យើងគឺជាធនធានដ៏អស្ចារ្យបំផុតរបស់យើង»។
អំពី DKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ ក្រុមហ៊ុនយើងជួយក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកថែរក្សាសុខភាព ផ្នែកគ្រឿងឧបភោគបរិភោគ វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនយើងផ្តល់សេវាកម្មជាច្រើនដូចជា, ការផ្តល់ទិន្នន័យផ្នែកទីផ្សារ, ការធ្វើទីផ្សារជំរុញការលក់និងការលក់, អាជីវកម្មបែបអេឡិចត្រូនិច, ការចែកចាយនិងដឹកជញ្ជូន ក៏ដូចជាសេវាកម្មក្រោយពីការលក់។ DKSH ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅលើទីផ្សារចំនួន ៣៦ ជាមួយបុគ្គលិកជំនាញ ៣៣.៣៥០ នាក់ មានចំនូលពីការលក់សរុប ចំនួន ១១,៦ ពាន់លានស្វីសហ្រង់ ក្នុងឆ្នាំ ២០១៩ ។ ជាមួយនឹងកេរដំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីដ៏យូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕