អ៊ីតាលី៖ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងយកបានកីឡាករ Achraf Hakimi របស់ Real Madrid ពេលនេះក្លិប Inter Milan បានចេញប្រមាញ់យកកីឡាករម្នាក់ទៀតហើយ ដោយត្រូវបានគេរាយការណ៍មកថា កំពុងបើកកិច្ចចរចាផ្ទេរយកខ្សែការពារស្លាបឆ្វេង Emerson Palmieri ពីក្លិបតោខៀវ Chelsea ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សHakimi បានផ្លាស់មក Inter កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងតម្លៃផ្ទេរ ៤៥លានអឺរ៉ូ ដោយចាប់ពីរដូវកាលក្រោយ រូបគេនឹងក្លាយជាខ្សែការពារស្លាបស្ដាំជម្រើសទី១ក្នុងក្រុមលោក Antonio Conte ។
ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports Italia ក្លិប Inter កំពុងធ្វើការចរចា ផ្ទេរយកកីឡាករមករួមក្រុមទៀតហើយ ដោយពិភាក្សាជាមួយ Chelsea ជុំវិញ ការផ្ទេរយក Emerson មកលេងជាខ្សែកាពារស្លាបឆ្វេងជម្រើសទី១ ក្នុងក្រុមលោក Conte។
គួររម្លឹកផងដែរថា Emerson ធ្លាប់ចាកចេញពី Roma មកចូលរួមជាមួយលោក Conte ម្ដងរួចទៅហើយ កាលពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីដឹកនាំក្លិប Chelsea ក្នុងពីឆ្នាំ២០១៨។ យ៉ាងណាមិញ រយៈពេល២ឆ្នាំនៅកីឡដ្ឋាន Stamford Bridge គេបង្ហាញខ្លួនឲ្យក្រុមរហស្សនាមតោខៀវបាន៥៨ប្រកួត។ ដោយឡែក ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Frank Lampard គេទើបចូលលេងបាន១៩លើកប៉ុណ្ណោះ៕
ប្រភព៖ AF