ភ្នំពេញ៖ មានមហាជនមិនតិចទេ ដែលបានទស្សនាភាគយន្តខ្មែររឿង «ខ្មោចដើមចេកជ្វា» ដែលធ្វើឲ្យទស្សនិកជន មានភាពព្រឺព្រួច ភ័យខ្លាចជាមួយនឹងរឿងនេះ ព្រោះតែការសម្តែងពិតជាសាកសម និងគួរឲ្យសរសើរជាមួយនឹងសមត្ថភាពតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយតួខ្មោច នាងនុត ដែលមានការសម្តែងដោយ អ្នកនាង សាំង ភស្តា ធ្វើឱ្យអ្នកទស្សនិកជន ខ្លាចមិនហ៊ានទស្សនា ហើយសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពសម្តែងដ៏ពូកែល្អឥតខ្ចោះ ក៏ព្រោះទឹកមុខរបស់អ្នកនាងផងដែរ។
ថ្វីដ្បិតតែអ្នកនាង មានទេពកោសល្យ ក្នុងការសម្តែងភាពយន្ដក៏ដោយប៉ុន្តែ តួឯកស្រីក្នុងខ្សែភាពយន្តនេះ ក៏ជានាដការរបាំបុរាណដែលមានភាពល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា និងធ្លាប់បានសម្តែងខាងក្រៅប្រទេសជាច្រើន។
ដោយសារតែសមត្ថភាពជាច្រើនរបស់នាង បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរដល់នាង ដែលមិនត្រឹមតែមានសមត្ថភាពសម្តែងបានល្អ តែនាងក៏ចេះរាំសិល្បៈបុរាណខ្មែរទៀត៕
សូមទស្សនារូបខាងក្រោម៖



