ភ្នំពេញ៖ ថ្មីៗនេះជម្លោះរវាង សុខានិង លោក អុឹម ជីវ់ា បានបន្តកើតឡើងយ៉ាងក្តៅគគុក ដោយមានឌឺដងផ្លែផ្កាតាមរយៈការឡាយ វីដេអូនឹងបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក សុខា ក៏បានលើកដៃសុំទោសទៅកាន់ លោកអុឹម ជីវ៉ា នៅក្នុងការឡាយវីដេអូ ក្រោយពីដឹងកំហុសដែលខ្លួនបានធ្វើ ជុំវិញរឿងរ៉ាវក្រោយពីបានពោលពាក្យមិនសមរម្យទៅកាន់លោកជាច្រើន រីឯលោកអុឹម ជីវ៉ាក៏មិនបានប្រកាន់ដំណើរដើមទងអ្វីច្រើនដែរ គាត់ក៏បង្ហោះសារផ្តាំផ្ញើទៅកាន់សុខាថា៖
បងប្អូនជួយគិតខ្ញុំផង ???????? ក្រុមការងារមកប្រាប់ថា យប់មិញឃើញសុខាគាត់ឡាយlive សុំទោសខ្ញុំ .. ហុឺ...! មួយជីវិតមិនដែលយកអ្នកណាជាសត្រូវខ្ញុំទេ ទោះបីបើអ្នកមួយចំនួនខ្ញុំដឹងថាធ្លាប់ធ្វើខុសលើខ្ញុំក៏ដោយ..! តែទង្វើមួយនេះគឺគាត់ធ្វើឲ្យញុំឈឺចាប់ណាស់ គឺឈឺលើសពីឆ្កួតឈាមទៅទៀត ! អ្នកខ្លះគាត់មិនដឹងថាខ្ញុំឈឺចាប់បែបណាទេ តែមានតែក្រុមការងារខ្ញុំទេដែលដឹងពីការឈឹចាប់របស់ខ្ញុំ សូម្បីតែការឡាយក៏ខ្ញុំមិនឡាយផង ព្រោះមិនដឹងឡាយនិយាយថាម៉េច ? ។
បើប្អូនដឹងខុសហើយបងមិនប្រកាន់ប្អូនទេ តែបើមានអ្នកណាគេជាមនុស្សល្អមកជួយប្អូន ប្អូនកុំធ្វើអោយគេឈឺចាប់ដូចបង ពេលនេះបងកំពុងព្យាបាលដំបៅផ្លូវចិត្តរបស់បងគឺវាឈឺជាងដំបៅផ្លូវកាយទៀត.???? ដំបៅមួយនេះបើជាក៏មានរយៈពេលយូហើយក៏មិនអាចបាត់ស្លាកស្នាមបានដែរ ។
រឿងកន្លងហួសឲ្យវាហួសទៅចុះចាប់ទុកថា ជាមេរៀន ចាប់ទុកថាបងជាគ្រូ ឬជាបង ជាឪពុកម្តាយចុះ បងមិនប្រកាន់ទេ .. បើប្អូនចេះកែហើយ ត្រូវចេះកែឲ្យក្លាយជាមនុស្សល្អ សំរាប់សង្គមជាតិ កុំនិយាយពាក្យអាសអាភាស កុំអំនួត កុំប្រហើន កុំក្អាងក្អាង និយាយស្តីឲ្យមានសិលធម៌ក្នុងខ្លួន កុំភ្លេចកំណើតដើម ធ្វើជាមនុស្សត្រូវសាងអំពើល្អឲ្យបានច្រើន ហើយត្រូវមានគុណធម៌ក្នុងខ្លួន ។ អំពើល្អមិនសាបសូន្យ។
ក្រោយលោកអុឹម ជីវ៉ា បង្ហោះសារមួយនេះរួចមកឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គមជាបាននាំគ្នាសរសើរតារាប្រុសបែបនេះ ដែលមានចិត្តខន្តីមិនប្រកាន់ គុំគួនក្នុងចិត្តសោះឡើយ បែរជាផ្តល់ដំបូន្មានល្អៗទៅកាន់ សុខា វិញផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖





