ហ៊ានទេ! ទៅដើរលេងកន្លែងដែលគួរឲ្យខ្លាចទាំង៦នេះ

//s5.kh1.co/0a/0a30b5c113822ce637387daa7fb4ebac15c3b19f.jpg
សង្គម

 ០៦-ឧសភា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

ទៅដើរលេងកន្លែងដែលគួរឲ្យខ្លាចទាំង៦នេះ

តោះ! មកទស្សនាទីកន្លែងទាំង ៦ ដែលគួរឱ្យខ្លាចបំផុត៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ដើរនៅលើផ្លូវ El Caminito del Rey

El Caminito del Rey
El Caminito del Rey

ប្រសិនបើអ្នកមិនខ្លាចខ្ពស់ ហើយអាចទប់ជំហរខ្លួនឯងឲ្យនឹងបាន អ្នកអាចសាកល្បងទៅដើរលេងនៅ El Caminito del Rey ដែលស្ថិតនៅក្នុងប្រទេសអេស្ប៉ាញបាន។ វាត្រូវបានគេសាងសង់ឡើងនៅក្នុងដើមឆ្នាំ ១៩០០ សម្រាប់ឲ្យអ្នកធ្វើការអាចឆ្លងកាត់បាន ផ្លូវមួយនេះចាប់ផ្តើមមានការពុកផុយ ហើយក៏ត្រូវបានបិទអស់រយៈពេលដប់ឆ្នាំ ហើយក៏ត្រូវបានបើកឲ្យប្រើប្រាស់វិញនៅក្នុងឆ្នាំ ២០០៥ ដោយប្រើប្រាស់ឈើមកធ្វើជាផ្លូវដើរវិញ។

ឥឡូវនេះអ្នកដំណើរមានសិទ្ធិដើរកាត់ផ្លូវមួយនេះដោយសេរី ដោយផ្លូវមួយនេះមានកម្ពស់មួយរយ ម៉ែត្រពីទន្លេ ហើយព័ទ្ធដោយផ្ទាំងថ្មធំៗជាជញ្ជាំង ហេតុនេះសម្រាប់អ្នកដែលចង់ធ្វើដំណើរតាមផ្លូវមួយនេះត្រូវត្រៀមខ្លួនជាមុនសិន ព្រោះវាត្រូវការពេលដល់ទីបីម៉ោងដើម្បីដើរកាត់ផ្លូវមួយនេះ។

២. មាត់ភ្នំភ្លើង 

&nbsp;The Gate of Hell<br>
 The Gate of Hell

មាត់ភ្នំភ្លើងមួយនេះ ត្រូវបានរកឃើញនៅ Turkmenistan វាមានទំហំប៉ុនតារាងបាល់ទាត់មួយ ហើយក៏បានទាក់ទាញអ្នកទេសចរណ៍រាប់ពាន់អ្នកជារាងរាល់ឆ្នាំ។ មាត់ភ្នំភ្លើងមួយនេះនៅតែបន្តការ ឆេះដោយមិនព្រមឈប់មកជាង ៤០ឆ្នាំមកហើយ ហើយក៏មានមនុស្សជាច្រើនបានធ្វើដំណើរទៅមើល ទីកន្លែងនោះដោយការចង់ដឹង និងចង់ឃើញ សូមប្រយ័ត្នកុំឈរជិតវាខ្លាំងពេក។

៣. ដើរកម្សាន្តក្នុងប្រាសាទ Chillingham Castle

Chillingham Castle
Chillingham Castle

Chillingham Castle ត្រូវបានគេនិយាយថាគឺជាប្រាសាទដែលសម្បូរខ្មោចលងជាងគេនៅក្នុងប្រទេសអង់គ្លេស។ ខ្មោចដែលល្បីជាងគេត្រូវបានគេហៅថា blue boy ហើយអ្នកទេសចរណ៍ដែលបានទៅទស្សនាប្រាសាទនោះផ្ទាល់ តែងតែនិយាយថាបានឮសម្លេងខ្មោចនោះយំ និងបានឃើញភ្លើង ពណ៌ខៀវហោះនៅក្នុងបន្ទប់មួយនៅក្នុងនោះទៀតផង។ ប្រសិនបើអ្នកពិតជាមិនខ្លាចខ្មោចនោះទេ​ អ្នកអាចសាកល្បងទៅដើរកម្សាន្តនៅទីនោះបាន ជាពិសេសថែមទាំងមានសេវាកម្មដើរទស្សនាខ្មោចនៅពេលយប់ន្ថែមទៀតផងដែរ។

៤. អូយ...គួរឲ្យខ្លាច

ILha da Queimada Grande
ILha da Queimada Grande

សាកស្រម៉ៃទៅមើលថាអ្នកកំពុងស្ថិតនៅក្នុងកោះមួយ ដែលមានពស់ជាង៤០០០ក្បាល តើអ្នកមានអារម្មណ៍យ៉ាងណា? ហើយសុទ្ធតែជាពស់មានពិសខ្លាំងទៀតនោះ? ILha da Queimada Grande ឬហៅម្យ៉ាងទៀតថាជាកោះពស់ ដែលស្ថិតនៅក្នុងប្រទេសប្រេស្ស៊ីល គឺជាកន្លែងតែមួយគត់ដែលពស់ពិសប្រភេទ golden lancehead viper រស់នៅបាន។ ពិសរបស់វាគឺអាចធ្វើឲ្យមនុស្សស្លាប់ ហើយថែមទាំងអាចធ្វើឲ្យស្បែករលួយទៀតផង។ នៅដើមឆ្នាំ ១៩០០ មានមនុស្សពីរបីនាក់បានរស់នៅលើកោះមួយនេះ ប៉ុន្តែសព្វថ្ងៃនេះគ្មានអ្នកណារស់នៅទីនោះបាននោះទេ ហើយរដ្ឋាភិបាលក៏បានរារាំងមនុស្សមិនឲ្យចូលទៅទស្សនាផងដែរ។

៥. អាចចូលទៅបាន បើអ្នកហ៊ាន

The Bermuda Triangle
The Bermuda Triangle

 The Bermuda Triangle គឺជាកន្លែងដែលអាថ៌កំបាំងមួយនៅក្នុងលោក។ វាមានទីតាំងនៅក្នុងមហាសមុទ្រ Atlantic ចន្លោះកណ្តាល Bermuda, Puerto, Rico និងFlorida។ មានយន្តហោះនិងទូកជាច្រើនដែលបានបាត់ទៅនៅក្នុងតំបន់នេះ ហើយអ្នកវិទ្យាសាស្ត្រក៏បានជឿថាការដែលបាត់ទៅនេះក៏ព្រោះតែអាកាសធាតុមិនល្អ ឬមិនអ៊ីចឹងគឺកំហុសរបស់មនុស្ស។

តែមានមនុស្សខ្លះបានប្រាកដចិត្តថាវាច្បាស់ជាមានរឿងអាថ៌កំបាំងណាមួយនៅពីក្រោយការបាត់ទៅនោះជាមិនខាន វាអាចជាមកពីកន្លែងនេះត្រូវបណ្តាសារ ឬក៏មានមនុស្សភពផ្កាយយកទៅក៏ថាបាន។ ទោះជាបែបនេះក៏ដោយក៏នៅតែមិនអាចបញ្ឈប់ការធ្វើដំណើររបស់មនុស្សបាននោះដែរ គេនៅតែឃើញថាមានយន្តហោះ និងកប៉ាល់បានបើកសំដៅទៅកាត់ទីនោះម្ដងហើយម្ដងទៀត តើអ្នកចាប់អារម្មណ៍ទៅលេងដែរឬទេ?

៦. កន្លែងកម្សាន្ត The Kingda Ka

&nbsp;The Kingda Ka
 The Kingda Ka

The Kingda Ka គឺជា roller coaster ខ្ពស់ជាងបំផុតនៅក្នុងពិភពលោក។ វាមានទៅតាំងនៅក្នុង Six Flags Great Adventure Park នៅក្នុង New Jersey វាមានកម្ពស់១២៨ម៉ែត្រ និងមានល្បឿន២០៦គីឡូម៉ែត្រក្នុងម៉ោង ដោយប្រើរយៈពេលតិចជាង ៣.៥ វិនាទី។ សម្រាប់អ្នកដែលចូលចិត្តភាពរំជើបរំជួលអាចសាកល្បងបាន ធានាថាពេលដែលអ្នកបានជិះហើយ អ្នកនឹងដឹងថាពេលនោះហើយគឺជាពេលដែលគួរឲ្យភ័យខ្លាចបំផុតក្នុងជីវិតរបស់អ្នក៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/38/3841daaeccf93314790823cfe4295e9bc14ec303.jpg

អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

 ០៦-កញ្ញា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T