អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

//s9.kh1.co/38/3841daaeccf93314790823cfe4295e9bc14ec303.jpg
សង្គម

 ០៦-កញ្ញា-២០២៥ ១០ព្រឹក · ៦ ម៉ោងមុន

អ្នកនាំពាក្យសហភាពអឺរ៉ុប៖ “ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង”។

អ្នកនាំពាក្យសហភាពអឺរ៉ុប៖ “ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង”។ នេះបើយោងតាមបណ្តាញព័ត៌មានអ៊ិច (X) របស់លោកជំទាវ Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវ ក៏បានបញ្ជាក់ពីគោលជំហររបស់សហភាពអឺរ៉ុប ជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

សូមរំលឹកថា ចាប់តាំងពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចូលជាធរមានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនេះ ហើយកម្ពុជាក៏បានអំពាវនាវឱ្យប្រទេសថៃ ប្រកានខ្ជាប់នូវបទឈប់បាញ់នេះដូចកម្ពុជាដែរ រួមទាំងគោលការណ៍ឯកភាពទាំង១៣ចំណុច ដែលសម្រេចបានក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលកន្លងមក។

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=407,q=100/51/51f14e6b8b5ebb430fb94e656263b2cb6260fcb8.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T