សហរដ្ឋអាមេរិក ប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាព

//s9.kh1.co/fd/fdc351c09f2060ef8a7d13438f8b8026c1d22b0e.png
សង្គម

 ០៥-កញ្ញា-២០២៥ ៧ល្ងាច · ៨ ម៉ោងមុន

តាមប្រភពពីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង។

ក្នុងឱកាសអបអរសាទរខួប ៧៥ ឆ្នាំនៃភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកជំទាវ Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានចូលជួបប្រជុំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

តាមប្រភពពីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង។

ប្រភពដដែល​ បានបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ដែលជួយធានាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំពោះជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះ ដោយរួមមានអាហារបន្ថែមជាង ៥០ ម៉ឺនដុល្លារអាមេរិកសម្រាប់ស្ត្រី និងកុមារដែលរងផលប៉ះពាល់ ការផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយនិងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។

រូបភាព
រូបភាព

តាមស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា សម្តេចតេចៅ ហ៊ុន សែន បានកោតសរសើរសហរដ្ឋអាមេរិកចំពោះភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា និងជាប្រទេសដំបូង ដែលទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជានៅឆ្នាំ ១៩៥០។

ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការពិភាក្សាក៏បានផ្តោតលើអាទិភាពសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាការប្តេជ្ញារបស់កម្ពុជា ក្នុងការទទួលយកជនជាតិខ្លួនដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលក្លែងបន្លំតាមអនឡាញ។

ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ក្រសួងព័ត៌មាន

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T