នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានជួបពិភាក្សាការងារជាមួយលោក Guy Benard Ryder, Under-Secretary-General for Policy ដើម្បីបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះបទឈប់បាញ់ និងអំពាវនាវឱ្យ អ.ស.ប. ប្រើប្រាស់យន្តការ Good office (យន្តការទូត អន្តរការីដែលភាគីទីបីអព្យាក្រឹត ដើម្បីជួយសម្រួលដល់ការចរចា ឬដោះស្រាយជម្លោះរវាងភាគីផ្សេងទៀត តាមរយៈការបញ្ចុះបញ្ចូល ឬផ្តល់កន្លែងសម្រាប់ការពិភាក្សា) ដើម្បីធានាឱ្យបាននូវបទឈប់បាញ់យូរអង្វែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ ក្រសួងព័ត៌មាន

