ភ្នំពេញ៖ ស្ថិតនៅក្នុងស្ថានភាពនៃការរាតត្បាតនៃវីរុសកូវីដ-១៩ ការគាំទ្រ និងជួយគ្នាទៅវិញទៅមកពីស្ថាប័ននានា គឺពិតជាមានសារៈសំខាន់ណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាន់ឆ័រ ដែលជាម៉ាកសញ្ញាស្រាបៀរមួយ ក្នុងចំណោមស្រាបៀរជាច្រើនរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាផ្នែកមួយនៃក្រុមហ៊ុនស្រាបៀរ HEINEKEN បានប្តេជ្ញាធ្វើឱ្យធនធានរបស់ខ្លួនទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។
ក្នុងអំឡុងពេលនៃការកកើតវីរុសរាតត្បាតមិនធ្លាប់មាននេះ ស្រាបៀរអាន់ឆ័រមានគោលបំណង បង្ហាញនូវទំនួលខុសត្រូវចំពោះសង្គម ដែលមានអាទិភាពចម្បងតែមួយគត់ គឺធានាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

កាលពីដើមខែមេសា ស្រាបៀរអាន់ឆ័រ បានផ្លាស់ប្តូររាល់យុទ្ធសាស្ត្រទីផ្សារទាំងអស់របស់ខ្លួន ដោយជំនួសមកវិញនូវយុទ្ធនាការ «នៅផ្ទះដើម្បីសុវត្ថិភាព» ដែលមានផ្សាយតាមកញ្ចក់ទូរទស្សន៍ បណ្តាញទំនាក់ទំនងសង្គម និងផ្ទាំងប៉ាណូ។ គោលដៅគឺ ដើម្បីលើកទឹកចិត្តប្រជាជនឱ្យនៅដាច់ពីគ្នា និងអនុវត្តគោលការណ៍រក្សាគម្លាតសង្គម ក្នុងពេលប្រឈមនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នេះ។
ដើម្បីជួយប្រជាជនឱ្យមានសុវត្ថិភាព ក្រុមហ៊ុនបានផ្តល់ជូននូវសម្ភារៈការពារជាង ៦,០០០ ឈុតនៅទូទាំងប្រទេស ដែលមានដូចជា ម៉ាស់ ទឹកលាងដៃ និងខិត្តប័ណ្ណ ដែលណែនាំអំពីរបៀបអនុវត្តនូវឥរិយាបថប្រកបដោយអនាម័យ និងមានសុវត្ថិភាព។ ដោយសារការលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការផ្តល់នូវការត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ដល់ប្រជាជន មានសារៈសំខាន់ខ្លាំង ទើបសម្ភារៈជាង ៥,០០០ឈុត នឹងត្រូវចែកចាយដល់អតិថិជនស្រាបៀរអាន់ឆ័រនៅទូទាំងប្រទេស ពីព្រោះពួកគេមានហានិភ័យខ្ពស់ ដោយសារតែការទំនាក់ទំនងប្រចាំថ្ងៃជាមួយអតិថិជននៅក្នុងហាងរបស់ពួកគេ។ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក៏នឹងផ្តល់ជូននូវសម្ភារៈទាំងនេះដល់ប្រជាជនជាង ១,៦០០ គ្រួសារ ដែលកំពុងរស់នៅជុំវិញរោងចក្រផលិតស្រាបៀរ CBL ផងដែរ ជាពិសេសមនុស្សចាស់ជរាដែលងាយរងគ្រោះបំផុតពីវីរុសកូវីដ-១៩នេះ។

ដោយយល់ច្បាស់ពីសារៈសំខាន់ នៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក៏នឹងផ្តល់ជូននូវអង្ករ ២៥គីឡូក្រាម ដល់ជាង ១៥០គ្រួសារ ដែលកំពុងរស់នៅជុំវិញរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) តាមបណ្តោយផ្លូវថៃហ្គ័រ។
លោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានផ្តល់ជំនួយថា៖
«នេះគឺជាពេលវេលាដ៏លំបាកសម្រាប់ប្រទេសកម្ពុជា។ ខ្ញុំរីករាយដែលយើងមានអ្នកជិតខាងល្អដូចជា ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅតំបន់នេះ។ សូមអរគុណចំពោះការគិតគូរអំពីសហគមន៍របស់យើង ដោយផ្តល់នូវសម្ភារៈការពារ និងស្បៀងអាហារសម្រាប់អ្នកដែលកំពុងត្រូវការជំនួយ»។

លោកស្រី Anne Ollivier នាយិកាកិច្ចការសាជីវកម្មនៃរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) បានចែករំលែកថា៖
«យើងជឿជាក់ថា វាពិតជាសំខាន់ណាស់ក្នុងគ្រាដ៏លំបាកបែបនេះ ដើម្បីជួយគ្នាទៅវិញទៅមក និងឆ្លងកាត់វិបត្ដិនេះជាមួយគ្នា។ ទោះបីជាស្ថានការណ៍កាន់តែប្រសើរឡើងក៏ដោយ ក៏ការផ្ទុះវីរុសកូវីដ-១៩ នៅមិនទាន់ចប់ដែរ។ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច។ នោះហើយជាមូលហេតុដែលយើងជឿជាក់ថា វាជាកាលៈទេសៈដ៏ល្អ ក្នុងការផ្តល់ជូននូវសម្ភារៈការពារទាំងនេះដល់អតិថិជនរបស់យើង អ្នកដែលយើងធ្វើការជាមួយរាល់ថ្ងៃ និងក្រុមគ្រួសារដែលរស់នៅក្បែរយើង។ យើងចង់ជួយពួកគេឱ្យមានសុវត្ថិភាព ដោយអនុវត្តគោលការណ៍រក្សាគម្លាតនៅឆ្ងាយពីគ្នា រក្សាអនាម័យ និងពាក់ម៉ាស់ការពារ។ យើងសង្ឃឹមថា យើងនឹងអាចជួបជុំគ្នាឆាប់ៗនេះ ក្នុងក្របខណ្ឌសុវត្ថិភាពជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់យើង»។
ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsner នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់ សរុបជាង ៣០ មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងបំផុតក្នុងស្រទាប់យុវវ័យសម័យថ្មី នេះក៏ដោយសារតែគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្ម វិធី៕




