រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី ០៧-០៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ស្រាបៀរ ថៃហ្គ័រ (CBL) នឹងរៀបចំការប្រគំតន្រ្តីដ៏ធំសម្បើមរបស់ Tiger Street Football 2020 រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀតយ៉ាងកក្រើក និងកាន់តែពិសេសអស្ចារ្យ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដើម្បីអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស ចាប់ពីម៉ោង ៨ យប់ រហូតដល់ចប់កម្មវិធី ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ដើម្បីផ្តល់ការកម្សាន្តសប្បាយរីករាយជូនទស្សនិកជនមានដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៍ លោក នីកូ លោក Step និងកញ្ញា ឈិន ម៉ានិច្ច។
ការប្រគំតន្រ្តីដ៏កក្រើកពិសេសរបស់ Tiger Street Football 2020 ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរ ថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរ ថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយ ផ្នែករសជាតិ និងគុណភាព៕
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕