ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ទៅ១៥,០០០ដុល្លារអាមេរិក ត្រូវបានរកឃើញនាល្ងាចថ្ងៃអាទិត្យទី០១ ខែមីនា បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល១ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនឈានទៅគ្រងតំណែងជើងឯកទូទាំងប្រទេស ជាមួយរង្វាន់១៥,០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល៤ទល់១ នៅវគ្គ៨ក្រុមចុងក្រោយឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល៣ទល់២ ឈានឡើងទៅប្រជែងដណ្តើមតំណែងជើងឯកជាមួយក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួតយ៉ាងតានតឹងបំផុតក្នុងលទ្ធផល១ទល់០ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020។

តំណាងក្រុមបាល់ទាត់ សសយក កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១នេះ បានកើតឡើងដោយសារតែ ក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នោះហើយពីមួយវគ្គទៅមួយវគ្គ ចេះតែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោកប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។
ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញពី៨មណ្ឌលនោះ មានចំនួន៦៤ក្រុមចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សសយក កំចាយមារ ទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥,០០០ដុល្លារអាមេរិក ក្រុមជើងឯករងក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់៥,០០០ដុល្លារអាមេរិក ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ Rolling United ទទួលបានរង្វាន់២,៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់១,០០០ដុល្លារអាមេរិក៕





សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ!