ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីមួយរដូវកាលថ្មី នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរអាន់ឆ័រទៅប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ 2019 - 2020 នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ គូស្វាមីភរិយាថ្មីចំនួន៥០គូ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ ទៅកោះបាលី គឺមានដូចខាងក្រោម៖


លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។ ចំពោះគូស្វាមីភរិយាចំនួន៥០គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីឆ្នាំ 2019-2020:
- រាល់ការជាវស្រាបៀរអាន់ឆ័រ ដប/កំប៉ុង ចំនួនពី២៥ ដល់៤៩ កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ក្បាល និងស្រាបៀរអាន់ឆ័រ ១ កេស និងប័ណ្ណផ្សងសំណាង ១ សន្លឹក ។
- រាល់ការជាវស្រាបៀរអាន់ឆ័រ ដប/កំប៉ុង ចំនួនពី៥០ ដល់៩៩ កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ក្បាល និងស្រាបៀរអាន់ឆ័រ ២ កេស និងប័ណ្ណផ្សងសំណាង ២ សន្លឹក។
- រាល់ការជាវស្រាបៀរអាន់ឆ័រ ដប/កំប៉ុងចាប់ពី១០០ កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ក្បាល និងស្រាបៀរអាន់ឆ័រ ៣ កេស និងប័ណ្ណផ្សងសំណាង ៣ សន្លឹក។
គូស្វាមីភរិយាថ្មីចំនួន១០០ គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកោះបាលី។
ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។
គ្មានអាពាហ៍ពិពាហ៍ណាបញ្ចប់ដោយគ្មានស្រាបៀរអាន់ឆ័រនោះទេ!
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500។
ពិសាដោយការទទួលខុសត្រូវ៕


