មនុស្សស្រី! ពេលនាងស្ងៀមស្ងាត់ គួរឱ្យខ្លាច​ជាង​ពេល​នាងស្រែកយំ ឡូឡាទៅទៀត

//s5.kh1.co/a8/a84e36b5fe436d4bd765c1f4177fab59dd8376ff.png
ប្រលោមលោក & អប់រំ

 ១៨-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សស្រី ព្រោះតែនាងស្រឡាញ់ខ្លាំង ទើបនាងប្រចណ្ឌ ខឹង រករឿង ឈ្លោះប្រកែក តែបើនាងឈប់ស្រឡាញ់ នាងឆ្អែតចិត្តហើយ នោះមានន័យថា នាងក៏អស់ចិត្តស្រឡាញ់អ្នកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រីដែល​ពូកែស្រែក ឡូឡា រករឿង នាងនៅនិយាយ រអ៊ូរទាំ មិនគួរឱ្យខ្លាច ដូចមនុស្សស្រីដែលព្យាយាមស្ងៀមស្ងាត់ ខឹងក៏មិនមាត់ អន់ចិត្តក៏មិននិយាយ សុខចិត្តលាក់ទុកតែម្នាក់ឯង មនុស្សស្រីបែបហ្នឹង ទើបគួរឱ្យខ្លាច ព្រោះប្រសិនបើនាង ទ្រាំឆ្អែតឆ្អន់ហើយ នាងក៏នឹងដើរចេញពីអ្នក ដោយមិននិយាយពីហេតុផលជាមួយអ្នកសូម្បីតែមួយម៉ាត់។

សូមចាំថា គ្មានមនុស្សស្រីណា ចំណាយពេល មកខឹង រករឿងឈ្លោះ​ជាមួយមនុស្សដែលនាងមិនខ្វល់ ឬមិនសំខាន់ចំពោះនាងនោះឡើយ។ ការដែលនាងចេះតែរអ៊ូ រទាំ រករឿងអ្នក ក៏ព្រោះតែនាងស្រឡាញ់ និងទុកអ្នកសំខាន់ ដូច្នេះ កុំធុញ ឬខឹងនឹងនាងអី ព្រោះបើអ្នកព្រងើយកន្តើយ ហើយធុញទ្រាន់នឹងទង្វើដែលនាងយកចិត្តទុកដាក់នឹងអ្នក នោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយ ព្រោះតែបាត់បង់នាង៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T