បរទេស៖ ប្រិយមិត្តភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយសម្រាប់កីឡាករបាល់ទាត់ទាំង៦រូប ខាងក្រោមនេះ ថាពួកគេសុទ្ធតែជាកីឡាករឆ្នើម ពោរពេញដោយទេពកោសល្យ និង សមត្ថភាពដ៏អស្ចារ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រិយមិត្តទំនងជាដឹងត្រឹមភាពពូកែរបស់ពួកគេនៅលើទីលានប៉ុណ្ណោះ យ៉ាងណាមិញពួកគេ ក៏ពូកែក្នុងការបង្កើនសមាជិកក្នុងគ្រួសារដែរ ដោយអ្នកទាំង៦រូបខាងក្រោមនេះ សុទ្ធតែកីឡាករបាល់ទាត់ល្បីៗដែលមានកូនច្រើន។
កុំឲ្យខាតពេលយូរ Khmerload/KeylaTop សូមនាំប្រិយមិត្តទៅដឹងពីចំនួនកូនរបស់ពួកគេម្នាក់ៗ៖
- ចំណាតថ្នាក់លេខ៦ កីឡាករ Cristiano Ronaldo មានកូន៤នាក់ (ប្រុស២ ស្រី២)
- ចំណាត់ថ្នាក់លេខ៥ អតីតលេខ៧ក្រុម Man UTD លោក David Beckham មានកូន៤នាក់ (ប្រុស៣ ស្រី១)
- ចំណាត់ថ្នាក់លេខ៤ វីរបុរសជម្រើសជាតិអាហ្សង់ទីន Diego Maradona មានកូន៥នាក់ (ប្រុស១ ស្រី៤)
- ចំណាត់ថ្នាក់លេខ៣ អតីតខ្សែប្រយុទ្ធក្រុម Barcelona លោក Samuel Eto’o មានកូន៥នាក់ (ប្រុស១ ស្រី៤)
- ចំណាត់ថ្នាក់លេខ២ កំពូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Pele មានកូន៧នាក់ (ប្រុស២ ស្រី៥)
- ចំណាត់ថ្នាក់លេខ១ វីរបុរសក្លិប Real Madrid លោក Roberto Carlos មានកូន៨នាក់ (ប្រុស៤ ស្រី៤)