ភ្នំពេញ៖ នេះជាក្រុមហ៊ុនដំបូង ដែលបានផ្តល់សិទ្ធអនុញ្ញាតនាំចូលរថយន្តប្រើប្រាស់អគ្គីសនីមកប្រទេសកម្ពុជា ដើម្បីបំពេញនូវតម្រូវការជូនអតិថិជន និងជាក្រុមហ៊ុនដែលបានគិតគូរពីរថយន្តដែលមានតម្លៃសមរម្យ មានគុណភាព ហើយអាចឲ្យប្រជាជនកម្ពុជា អាចមានលទ្ធិភាពក្នុងការទិញរថយន្តថ្មីដើម្បីប្រើប្រាស់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្តអគ្គិសនីដែលកំពុងមានការពេញនិយមនៅទូទាំងពិភពលោក ដោយសារហេដ្ឋារចនាសម្ព័ន្ធថ្មីត្រូវបានអភិវឌ្ឍ ដោយប្រទេសនានា ដើម្បីកាត់បន្ថយការបញ្ចេញជាតិពុលមកបរិយាកាស ក្នុងគោលបំណងជួយដល់បរិស្ថាន និងមានការសន្សំសំចៃខ្ពស់ផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ រថយន្តប្រើអគ្គីសនីក៏មានរូបរាងគួរឲ្យទាក់ទាញ ហើយមុខងារប្រើប្រាស់ផ្សេងៗក៏ទំនើបផងដែរ។
ឧទាហរណ៍ នៅរដ្ឋ California ហើយពិសេសជាងនេះគឺនៅតំបន់ Silicon Valley មនុស្សជាច្រើនបានជ្រើសរើសយកក្រុមហ៊ុន Tesla ជាក្រុមហ៊ុនរថយន្តអគ្គីសនីសំខាន់របស់ពួកគេ។ គុណសម្បត្តិ គឺវាមានតម្លៃទាប ទោះបីរថយន្តមានតម្លៃថ្លៃជាងក៏ដោយ ការពិតដែលអ្នកគ្រប់គ្នាមិនជ្រើសរើសប្រើសាំង ព្រោះជាមធ្យោបាយសន្សំសំចៃបានច្រើនជាង ហើយអ្នកអាចសន្សំការវិនិយោគបានដល់ទៅ ៦ ដងដោយការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនី ហើយលោកអ្នកក៏មិនមានការព្រួយបារម្ភពីគុណភាពសាំង ដែលអាចផ្តល់ផលប៉ះពាល់ដល់រថយន្តលោកអ្នកផងដែរ។
នៅប្រទេសកម្ពុជា បញ្ហាប្រឈមគឺការស្វែងរកស្ថានីយ ដើម្បីបញ្ចូលថាមពលអគ្គីសនីរថយន្តរបស់អ្នក។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុននានាក៏បានអនុញ្ញាតឲ្យបញ្ចូលថាមពលនៅតាមផ្ទះផងដែរ ជាមួយនឹងបច្ចេកវិទ្យាថ្មី។
ក្រុមហ៊ុនរថយន្ត MG កំពុងដំណើរការការសាកល្បងដើម្បីត្រួតពិនិត្យមើលថា តើរថយន្តអគ្គីសនីអាចបញ្ចូលថាមពលនៅតាមផ្ទះបានដែរឬទេ ជាមួយនឹងថាមពលអគ្គីសនីធម្មតា ដែលមានប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងគ្រួសារ។
ប្រសិនបើការធ្វើតេស្តមានភាពវិជ្ជមាននោះ ក្រុមហ៊ុនរថយន្ត MG នឹងសំរេចចិត្តនាំចូលរថយន្តអគ្គីសនីបន្ថែមទៀត ព្រោះថារថយន្តប្រើអគ្គីសនីពិតជាមានអត្ថប្រយោជន៏ជាច្រើន ដែលអាចជួយសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ ។
រថយន្ត MG ZS EV បានបើកដំណើរការឲ្យប្រើប្រាស់រួចមកហើយនៅតាមបណ្តាប្រទេសជាច្រើន ហើយបានទទួលភាពជោគជ័យយ៉ាងខ្លាំងនៅអឺរ៉ុបខាងជើង អង់គ្លេស ឥណ្ឌា និងថៃ ហើយក្រុមហ៊ុនសង្ឃឹមថានឹងទទួលបានជោគជ័យនៅប្រទេសកម្ពុជាផងដែរ៕