កត្តាដែលធ្វើអោយ Royal Enfield នៅតែរក្សាគោលលំនឹងក្នុងការលក់បានយ៉ាងល្អប្រសើរ

//s9.kh1.co/e6/e6b1f613802d71fb6085f1697fea84472db3935b.jpg
សង្គម

 ២៣-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

យោងទៅតាមទិន្នន័យនៃការលក់ និងបញ្ចេញម៉ូតូជាច្រើនគ្រឿងនៅក្នុងខែមីនា រហូតដល់ខែឧសភា ឆ្នាំ 2022 គេសង្កេតឃើញថា ម៉ូតូ Royal Enfield កាន់តែមានវត្តមានជាច្រើននៅតាមដងផ្លូវ ដោយនេះជាសញ្ញាដ៏ល្អ និងជោគជ័យនៃម៉ាកយីហ៊ោរបស់ប្រទេសអង់គ្លេសមួយនេះ។

ភ្នំពេញ៖ យោងទៅតាមទិន្នន័យនៃការលក់ និងបញ្ចេញម៉ូតូជាច្រើនគ្រឿងនៅក្នុងខែមីនា រហូតដល់ខែឧសភា ឆ្នាំ 2022 គេសង្កេតឃើញថា ម៉ូតូ Royal Enfield កាន់តែមានវត្តមានជាច្រើននៅតាមដងផ្លូវ ដោយនេះជាសញ្ញាដ៏ល្អ និងជោគជ័យនៃម៉ាកយីហ៊ោរបស់ប្រទេសអង់គ្លេសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield

ក្រុមហ៊ុន Royal Enfield តែងតែព្យាយាមកសាង និងអភិវឌ្ឍខ្លួនឯងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2020 មកម្ល៉េះជាមួយនឹងសកម្មភាពមិនឈប់ឈរ ហើយបន្តរីកចម្រើនដូចសព្វថ្ងៃនេះ ដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ម៉ាកយីហោមួយនេះ តែងតែជាជឿជាក់លើដំណើរការដ៏ម៉ត់ចត់បំផុត ហើយមិនប្រើផ្លូវកាត់ណាមួយក្នុងការអភិវឌ្ឍន៍ផលិតផល និងការធ្វើតេស្តនោះទេ ព្រោះវាជាផលិតផលលំដាប់ពិភពលោក។ អរគុណចំពោះម៉ាកម៉ូតូដ៏ពេញនិយមមួយនេះ ដែលតែងតែនាំមុខគេនៃផ្នែកម៉ូតូម៉ាស៊ីនធុនកណ្តាល ជាមួយនិងការលក់ចេញជាច្រើនគ្រឿងនៅទូទាំងពិភពលោក។

ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield

ដោយសារតែភាពពេញនិយមរបស់ Royal Enfield វាត្រូវបានជ្រើសរើសច្រើនជាងម៉ូតូជប៉ុនផ្សេងទៀត ព្រោះថា Royal Enfield និងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃមោទនភាព កម្លាំង និងការទាក់ទាញច្រើនបែបច្រើនសណ្ឋាន។ នៅពេលអ្នកបើកបរជាមួយម៉ូតូ Royal Enfield មនុស្សភាគច្រើននិងកត់សម្គាល់ក៏ដូចជាងាកមើលអ្នកដោយស្វ័យប្រវត្តិ ដោយសារតែម៉ូតូមួយនេះនិងបង្ហាញអំពីរសនិយមរបស់អ្នកក៏ដូចជាភាពចាស់ទុំ និងស៊ីវិល័យថ្លៃថ្នូររបស់អ្នកបើកបរ។

ដើម្បីបញ្ចាក់អះអាងថា កថាខណ្ឌទី១ពិតជាត្រឹមត្រូវដូចបានអះអាងមែន អ្នកអាចក្រលេកមើលម៉ូតូមួយរបស់ Royal Enfield បានដូចជា Meteor 350cc ដែលដើរដោយខ្យល់ត្រជាក់/ប្រេងរបស់ Meteor នៅក្នុង a twin downtube spine frame ក្រោមធុងសាំងដ៏ប្រណីត។

កំលាំងម៉ាស៊ីន 349cc ដែលប្រើប្រាស់ fuel-injected មានភាពបត់បែននិងស៊ីសាំងក្នុងកម្រិតតិចបំផុត។ អរគុណដល់ការបញ្ជូនថាមពលនិងដំនើរការរបស់វាបន្តិចម្តងៗជាមួយនិងស្ថិរភាព ដែលធ្វើអោយអ្នកបើកបរមានភាពរីករាយជាមួយនឹងល្បឿនសមស្របរបស់វា។ ការបន្ធូរដៃទៅកាន់ដៃចង្កូត និងទីតាំងជើងទៅមុខធម្មតាធ្វើឱ្យអ្នកបើកបរមានផាសុកភាពល្អសម្រាប់ការជិះកម្សាន្តពេញមួយថ្ងៃ ជាពិសេសជាមួយនឹងកម្ពស់កៅអីទំហំ 29.7 អ៊ីញរបស់ Meteor ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield

លើសពីនេះ អ្នកមិនចាំបាច់ព្រួយបារម្ភសម្រាប់ផ្លូវ Highway និងផ្លូវពិបាកផ្សេងៗនោះទេព្រោះម៉ូតូមួយនេះនឹងនាំអ្នកទៅកាន់គ្រប់ទីកន្លែងយ៉ាងមានទំនុកចិត្តបំផុត។ បន្ថែមពីលើនេះ តួទាំងមូលរបស់ម៉ូតូ Royal Enfield គឺធ្វើពីដែក។ មិនមានការប្រើប្រាស់ផ្លាស្ទិច ឬជាតិសរសៃទេ មានតែលោហៈប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។ ដូច្នេះហើយវាបានធ្វើអោយតួរទាំងមូលនៃម៉ូតូមានភាព​រឹង​មាំ ហើយ​ផ្តល់​នូវ​រូបរាង​ស្រស់សង្ហារឹងមាំពិតៗ។ ជាចុងក្រោយ នោះគឺសំឡេងម៉ាស៊ីនដែលបង្ហើរចេញពីបំពង់ស៊ីមាំងម៉ូតូ ហើយមិនមានម៉ូតូណាអាចប្រៀបផ្ទឹមនឹង Royal Enfield បានទេ។

ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield

Royal Enfield កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានសេវាកម្មល្អ បណ្តាញពាក់ព័ន្ធផ្សេងៗដែលមានស្តង់ដារ ស្ថាប័នត្រឹមត្រូវ ដំនើរកម្សាន្តនានា និងបទពិសោធន៍ផ្ទាល់ពីអតិថិជនគ្រប់គ្នា។ វាមិនត្រឹមតែបង្កើតម៉ូតូដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាច្រើនជាងផលិតផលដែលអ្នកបានឃើញ  គឺរបៀបដែលអ្នកអាចបង្កើតវប្បធម៌នៃការជិះជាក្រុម (create a culture for leisure motorcycling) ហើយតែងតែជាម៉ូតូដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមានមោទនភាពក្នុងនាមជាម្ចាស់ផងដែរ៕ 

ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
ម៉ូតូ Royal Enfield
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T